* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុនភ្នំពេញ​ស៊ូហ្គើរ និងពលរដ្ឋ៣៦៤គ្រួសារ ព្រមព្រៀង​គ្នាដោះស្រាយ​ជម្លោះដីធ្លី នៅខេត្តកំពង់ស្ពឺ

18-05-2016 09:58

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៣៦៤គ្រួសារមកពីភូមិចំនួន ១២ នៅក្នុងស្រុកឱរ៉ាល់ និងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានចុះកិច្ចព្រមព្រៀងដើម្បី ដោះស្រាយជម្លោះដីធ្លី ដែលអូសបន្លាយ​ពេលជាយួរ​មកហើយ។

កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយតំណាងប្រជាពលរដ្ឋ ១០រូប ដែលតំណាងឲ្យពលរដ្ឋទាំង៣៦៤គ្រួសារ និងតំណាងភាគីក្រុមហ៊ុន ដោយមានការចូលរួមជាសាក្សី ពីសំណាក់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ តំណាងអង្គការសង្គមស៊ីវិល មេធាវីតំណាងប្រជាពលរដ្ឋ និងមេធាវីតំណាងក្រុមហ៊ុន ព្រមទាំងតំណាង​គណបក្ស​នយោបាយ នៅថ្នាក់មូលដ្ឋានកាលពីថ្ងៃទី១៦ ឧសភា ២០១៦។
 
លោក ចេង សុភាព ដែលជាតំណាងប្រជាពលរដ្ឋមួយរូប ក្នុងចំណោម១០រូប ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងនាមប្រជាពលរដ្ឋទាំង ៣៦៤គ្រួសារ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យដ៏ធំមួយ។

លោក ចេង សុភាព ថ្លែងយ៉ាងដូច្នេះ «ក្នុងនាមខ្ញុំជាតំណាងប្រជាពលរដ្ឋ ខ្ញុំមានអារម្មណ៍រីករាយបំផុត ដោយសារថាខ្ញុំអត់ដែលនឹកស្មានថា បានលទ្ធផលបែបនេះទេ។ ថ្ងៃនេះគឺជាជោគជ័យ​​មួយដ៏​ធំធេង។ ហើយខ្ញុំក៏អរគុណដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ផងដែរ ដែលលោកបានសុខចិត្តផ្ដល់សំណងដល់ប្រជាពលរដ្ឋរបស់ខ្ញុំ។ ខ្ញុំអរគុណណាស់»។

លោក ស៊ិន សត្ថា តំណាងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ ថ្លែងថា កិច្ចព្រមព្រៀងនាពេលនេះ គឺជាលទ្ធផលនៃការចុះស្វែងរកការពិតរបស់ ក្រុមហ៊ុនជាច្រើនខែ ជាមួយប្រជាពលរដ្ឋ​ដែលរងផលប៉ះ​ពាល់​ដោយផ្ទាល់។

លោក ស៊ិន សត្ថា បានថ្លែងដូច្នេះថា «បន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នាហើយ ភាគីទាំងសងខាង គឺភាគីក្រុមហ៊ុននិងភាគីប្រជាពលរដ្ឋ ត្រូវធ្វើការរួមគ្នាដើម្បី​ធ្វើឲ្យដំណើរការដោះ​ស្រាយឲ្យមាន​និរន្តរភាព និងមានការវិវឌ្ឍលឿនតាមដែលអាចធ្វើទៅបាន»។

គួររំឭកថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ និងក្រុមហ៊ុនពីរទៀត បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើវិនិយោគលើដំណាំចម្ការអំពៅ និងរោងចក្រផលិតស្ករស នៅលើផ្ទៃដីសម្បទាន ដែលស្ថិតនៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែដីសម្បទាននេះ មានការពាក់ព័ន្ធនឹងដីធ្លីដែលប្រជាពលរដ្ឋ ៣៦៤គ្រួសារ បានអះអាងថា បានរស់នៅនិងអាស្រ័យ​ផលជាយូរមកហើយ។ ប៉ុន្តែ ភាគច្រើនបំផុតនៃពលរដ្ឋទាំងនេះ ពុំមានឯកសារកម្មសិទ្ធិកាន់កាប់ដីធ្លីផ្លូវការទទួលស្គាល់ដោយអាជ្ញាធរឡើយ ដែលធ្វើឲ្យមានភាពស្មុគស្មាញ អូសបន្លាយរហូតមកដល់ពេលដែលក្រុមការងារក្រុមហ៊ុនបានស្វែងរកការពិត ទើបឈានដល់ការព្រមព្រៀងគ្នាដោះស្រាយនាពេលនេះ។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយប្រជាពលរដ្ឋនោះដែរ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា បន្ទាប់ដោះស្រាយរួចរាល់នូវបញ្ហាដីធ្លីទាំងនេះ ក្រុមហ៊ុននឹងធ្វើការជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការវិនិយោគ ឲ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសហគមន៍។

លោកឧកញ៉ា សេង ញ៉ក់ ថ្លែងថា ទៅថ្ងៃអនាគតក្រុមហ៊ុនចង់ឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ក៏ដូចជានៅក្នុងខេត្តកំពង់ស្ពឺ ទាំងមូល ទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់ក្រុមហ៊ុននិងមានមោទនភាព ចំពោះការអភិវឌ្ឍន៍នៅក្នុងទឹកដីរបស់ខ្លួន៕