* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋ៣គ្រួសារ ប្តឹងទៅប្រធានរដ្ឋសភា និងលោក ជា សុផារ៉ា ក្រោយតំណាងរាស្រ្ត CNRP ២រូប រំលោភយកដី

02-06-2016 15:51

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៣គ្រួសារ នៅរួមគ្នាក្នុងផ្ទះតែមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ដាក់ពាក្យប្តឹងទៅសម្តេចប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន ប្តឹងពីអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ២រូប រំលោភយកដីរបស់ពួកគាត់ទាំង៣គ្រួសារ គឺលោក ម៉ៅ មុនីវណ្ណ និងលោក តុ វ៉ាន់ចាន់ ព្រមទាំងប្តឹងទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួយធ្វើអន្តរាគមន៍ផងដែរ។

លោក សុខ សម្បត្តិ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលជាសមាជិកគណៈចលនាសហជីព នៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាអមក្រសួងការងារ ដែលដឹកនាំប្រជាពលរដ្ឋមកប្តឹងនេះ បាននិយាយថា ប្រជាពលរដ្ឋ៣គ្រួសាររួមមាន ឈ្មោះ លោក ប៉ក់ សុវណ្ណា លោក កុល សុផល និងលោកស្រី ង៊ី វី ដែលពួកគាត់ទាំង៣គ្រួសារ បានមករស់នៅភ្នំពេញ កាលពីឆ្នាំ១៩៩៣។

លោកបានបន្តថា «លុះនៅឆ្នាំ១៩៩៤ បានបបួលគ្នាទិញដីចំនួន២ឡូត៍ទំហំ១៤,២៤អា និង១១,៧៥២៥អា ជាប់គ្នាក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុពញាឮ ខេត្តកណ្តាល ហើយអ្នកស្រី ង៊ី វី ឈរឈ្មោះធ្វើប្លង់។ ក្រោយមកលោកស្រី ង៊ី វី បានលក់ដីចំណែករបស់គាត់ឱ្យលោក តុ វ៉ាន់ចាន់ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ»។ 

លោក សុខ សម្បត្តិ បានបន្តទៀតថា ក្រោយមកលោក តុ វ៉ាន់ចាន់ បានយកប្លង់ដីដាក់ឱ្យឈ្មោះ សាត វិបុល យកលុយតែម្នាក់ឯង រាប់ម៊ឺនដល្លារ ហើយនៅពេលត្រូវសងលុយក៏បបួលលោក ប៉ក់ សុវណ្ណា, លោក កុល សុផល លក់ដីតែគាត់មិនព្រម។ ក្រោយមកលោក តុ វ៉ាន់ចាន់ បានឃុបឃិតលក់ដីនេះទៅឱ្យ លោក ម៉ៅ មុនីវណ្ណ ធ្វើឲ្យមានរឿងរ៉ាវរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ៕