* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន បុរស៣នាក់ ដែលយកឈ្មោះ​ថ្នាក់ដឹកនាំ ទៅឆបោករឿង​ទិញដីតម្លៃជិត​១លានដុល្លារ

12-06-2016 14:41

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបញ្ចប់ការ​សាកសួរនៅមុននេះបន្តិច ចៅក្រមស៊ើបសួរនៃ​សាលាដំបូង​រាជធានីភ្នំពេញ លោក ប៊ុន ធី នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួន បុរស៣នាក់ ដែលបានយកឈ្មោះថ្នាក់ដឹកនាំឆបោកសម្រាប់ការទិញដីតម្លៃជិត១លានដុល្លារ។ ជនទាំង៣នាក់កាលពីម្សិលមិញ ត្រូវបានតំណាង​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ឆបោក»។

មនុស្ស៣នាក់រួមមាន៖ ឈ្មោះ សួន មាន ភេទប្រុស អាយុ ៤៧ឆ្នាំ, ឈ្មោះ ហង្ស សុខា អាយុ ៤៧ឆ្នាំ និង ឈ្មោះ ស៊ុន សុខហេង អាយុ៥៨ឆ្នាំ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។ ជនជាប់ចោទទាំង ៣នាក់នេះ ត្រូវបានឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សូ ណាវី។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមបុរសទាំង ៣នាក់នេះ មានជនសង្ស័យម្នាក់ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និង កូនថ្នាក់ដឹកនាំជាន់ខ្ពស់​ដើរទិញដីឲ្យអ្នកវិនិយោគ​បរទេសក្នុងតម្លៃជិត ១លានដុល្លារ នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីនោះទេ។ ពេលជនរងគ្រោះទារលុយវិញ មិនមានលុយសងហើយ បែរជាយកឈ្មោះ​កូនថ្នាក់ដឹកនាំទៅគំរាមទៀត។

ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង ប៉ុន្តែត្រូវបានបែកការណ៍៕