* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋជាង៣០គ្រួសារ​នៅស្រុកទឹកឈូ​ ផ្ទុះការតវ៉ាបញ្ហាដីធ្លី​​, មន្រ្តីថាដាក់សំណើទៅនាយករដ្ឋមន្រ្តីរួចហើយ

17-06-2016 14:26

​(កំពត)៖ ប្រជាពលរដ្ឋប្រមាណ៣២គ្រួសារ​ មកពីភូមិរលួស​ និងភូមិកែបថ្មី​ នៃឃុំបឹងទូក​ ស្រុកទឹកឈូ​ ខេត្តកំពត​ នៅព្រឹក​ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៦​ បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តកំពត​ ពាក់ព័ន្ធបញ្ហាដីធ្លី​ ដែលស្ថាប័នពាក់ព័ន្ធមិនបានចេញប័ណ្ណកម្មសិទ្ធ​ និងមិនបន្តការវាស់វែងឲ្យពួកគាត់​។​

ប្រជាពលរដ្ឋ​ ដែលឡើងនៅចំពោះមុខប្រធានមន្ទីរបរិស្ថានខេត្ត​ លោក ស៊ុយ​ ធា​ និងលោក វិត​ វឌ្ឍនា​ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពត​ ដោយសុំស្នើទៅលោក ចាន់ ចេស្តា អភិបាលខេត្តកំពត​ ជួយអន្តរាគមន៍​ធ្វើយ៉ាងណាជួយចេញប័ណ្ណកម្មសិទ្ធដីធ្លី ដល់ពួកគាត់​ ដែលវាស់វែងរួចរាល់ហើយ​ តាំងពី​សារាចរលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា​មកមម្ល៉េះ និងសុំឱ្យវាស់វែងបន្តដី ដែលនៅសេសសល់មិនទាន់បានវាស់ ដែលស្ថិតក្នុងឃុំបឹងទូក​ និងឃុំកោះតូច​ ស្រុកទឹកឈូ​ ខេត្តកំពត។

ក្នុងនោះដែរ លោក ស៊ុយ​ ធា​ ប្រធានមន្ទីរបរិស្ថានខេត្ត​ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋវិញថា​ រឿងពាក់ព័ន្ធដីធ្លីរបស់ពលរដ្ឋខាងលើ​ ខាងអាជ្ញាធរខេត្ត​ បានដាក់សំណើរជូនទៅសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសម្រេចជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ​ ហើយលោកសង្ឃឹមថា​ សម្តេចតេជោ ពិតជាសម្រេចជូនប្រជាពលរដ្ឋ​ ដែលមិនទាន់បានកម្មសិទ្ធ​ និងវាស់វែងដីដែលនៅសេសសល់បន្តទៀត​៕