* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ករណីទំនាស់ដីធ្លីនៅភូមិបាយ៉ាប គ្រួសារជនរងគ្រោះ​​ទទួចស្នើ​សុំពន្លឿនការដោះស្រាយ និងចេញប្លង់រឹង ពីសំណាក់លោក ជា សុផារ៉ា

23-06-2016 15:20

(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេ​ញ​ថ្មី ខណ្ឌសែនសុខ រវាងគ្រួសារប្រជាពលរដ្ឋទន់ខ្សោ​យ ជាមួយមន្រ្តីយោធាពាក់ស័ក្តិ៤ រស់នៅ​​ខេត្តកោះម្នាក់ នៅតែពុំទាន់មានការដោះស្រាយឡើយ​ ខណៈគ្រួសារជនរងគ្រោះលោកយាយ កែវ មុន្នីចិន្តា បានទទួលស្នើ​កិច្ចអន្តរាគមន៍ ពីសំណាក់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ​នគររូបនីយកម្ម និងសំណង់ ដើម្បីជួយពន្លឿនការដោះស្រាយ ចេញប្លង់រឹងឲ្យពួកគាត់បានឆាប់រហ័ស ដើម្បីគេចផុតពីការគំរាមកំហែង ពីសំណាក់មន្រ្តីយោធាខាងលើ។

ទន្ទឹមគ្នា​នឹង​ការទទួចស្នើ​សុំពន្លឿន ការដោះស្រាយ និងចេញប្លង់រឹងនេះ គ្រួសារជនរងគ្រោះលោ​កយាយ កែវ មុន្នីចិន្តា ក៏បានអំពាវនាវស្វែងរក​កិច្ច​អន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្ថាប័ន​ពាក់ព័ន្ធនានា បន្ទាប់​ពី​មន្រ្តី​យោ​​ធាស័ក្តិ៤​ឈ្មោះ លី សឹ​ង បានប្រើអំណាចឃុបឃិតគ្នា ជាមួយអាជ្ញាធរ​មូលដ្ឋាន មាន​ចេត​នា​​​រំលោភ​ដីអាស្រម ​របស់គាត់ផងនោះ។

គ្រួសារជនរងគ្រោះ កែវ មុន្នីចិន្តា អាយុ៦២ ឆ្នាំបានអះអាងប្រាប់ឲ្យដឹងថា ដីទំនាស់ដែលមានទំហំ​១៣១ ៨​៣ ម៉ែត្រការ៉េខាងលើនេះ គឺប្តីរបស់លោកយាយ ឈ្មោះលោកតា សំ ម៉េន បានទិញតាំងពីឆ្នាំ១​៩៩០មក​ម្ល៉េះ ហើយប​ន្ទាប់ពីគាត់ និងប្តី​គឺលោកតា សំ ម៉េន ទិញបានរយៈពេល២ឬ៣ឆ្នាំ ក៏នាំគ្នាចា​ប់ផ្តើមចូលមករស់នៅ ​​លើដីនេះ និងបានចាប់ផ្តើមសា​ង​សង់ធ្វើជាកន្លែងអាស្រម ដើម្បីទុ​កជាទីសក្ការគោ​រពបូ​ជា ដែ​លមាន​រូបសំណាក់ព្រះបដិមាករ លោកតាព្រះមុន្នីឥសី និង​ព្រះនរា​យជាដើម…។​ អំឡុងពេលកំពុងសាង​ស​ង់​​ដោ​យមើលឃើញ ពីភាពខ្វះខាត ​​សម្តេ​ចតេជោ ហ៊ុន សែន និង សម្តេចកិ​ត្តិ​ព្រឹទ្ធប​ណ្ឌិត សម្តេចទាំងពីរកាលនោះ ក៏បាន​ឧបត្ថ​ម្ភ​ស៊ីម៉ង់ត៍ចំនួ​ន​១០០​តោន ដើម្បីបន្តការងារ​សាង​ស​ង​នៅទីកន្លែងនោះ។

គ្រួសារជនរងគ្រោះបានបន្តថា ដីទួលព្រះជិនស្រីនេះ ប្តីរបស់​គា​ត់ គឺលោ​កតា សំ ម៉េន ​បា​​នទិញពី​ម្ចាស់ដើម​ចំនួន៤ទៅ៥ម្ចាស់ ដែល​មាន​លិខិ​ត​ទិ​ញលក់ផ្ទេរសិទ្ធិត្រឹមត្រូវ និង​មា​នកា​រដឹងឮស៊ីញ៉េផ្តិតមេដៃ ពីសំណាក់លោកមេភូមិប៉ាយ៉ាប សព្វថ្ងៃឈ្មោះ មុយ ជា ព្រមទាំង​​ម្ចា​ស់​ដើ​​មនិងមា​នសាក្សី ដឹងឮទៀតផង។ ​ប៉ុន្តែនៅឆ្នាំ២០១៣ ក្រោយពេលដែលប្តីរបស់គាត់ លោ​កតា សំ ម៉េន ស្លាប់ ក៏ត្រូវបានឈ្មោះ លី សឹង ជាមន្រ្តីយោធាស័ក្តិ៤ នៅខេត្តកោះកុង ចាប់​ផ្តើម​បង្កបញ្ហា ប្រើអំណាចយកឈ្មោះ អ្នកធំមកគំរាមកំហែង សំឡុតចង់បានដីរបស់គាត់​ ពា​ក់ក​ណ្តាលដោយមានការឃុបឃិតគ្នា ជាមួយអាជ្ញាធមូលដ្ឋាន។

លោកយាយ កែវ មុន្នីចិន្តា បានរៀបរាប់ទៀតថា បន្ទាប់ពីមានជម្លោះនេះឡើង ក៏មានការប្តឹងទៅថ្នាក់ភូមិសង្កាត់ ប៉ុន្តែរាល់ការដោះស្រាយទាំងនេះ គឺពុំដែល​បា​ន​លទ្ធផលផ្លែផ្កានោះឡើយ។ ក្រោ​យមកទៀតស្រាប់តែឈ្មោះ លី សឹង ក៏បានប្ដឹងបន្តឡើងទៅ មន្ទីរសុរិយោដី តែជាលទ្ធផលបន្ទាប់ពីមានបណ្តឹងនេះឡើង ទៅខាងមន្ទីរសុរិយោដី ក៏បាន​ចេ​ញសេចក្តីសម្រេចមួយ ដោយកា​ត់សេចក្តីឲ្យឈ្មោះ លី សឹង មានសិទ្ធិកាន់កាប់ដីនេះ ពាក់​កណ្តាល ។

ដោយការមិនសុខចិត្ត ព្រោះតែអំពើអយុត្តិធម៌ ដែលបានកាត់​សេចក្តី​សម្រេច ឲ្យបែងចែកទំហំដីពាក់កណ្តាល ទៅឲ្យមន្រ្តីយោធា ឈ្មោះ លី សឹង ទាំង​បុគ្គលនេះ គ្មានជាប់ពាក់ព័ន្ធអ្វីជាមួយដីនេះអ្វីបន្តិចនោះ ទើបក្រុមគ្រួសារជនរងគ្រោះ លោកយាយ កែវ មុន្នីចិន្តា បានដាក់ពាក្យប្តឹង​ជំ​ទា​ស់សេចក្តីសម្រេចនេះ ហើយអំពាវនាវសុំការជួយអន្តរាគមន៍ រកយុត្តិធម៌ពីសំណាក់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយពិនិត្យ និងពន្លឿនការដោះស្រាយ ដើ​ម្បីឲ្យគ្រួសារពួកគាត់ ឆាប់ទទួលបានប្លង់រឹង មកកាន់កាប់ដោយស្របច្បាប់ ដូចប្រជាពលរដ្ឋដទៃទៀត។

ជុំវិញរឿងរ៉ាវទំនាស់ដីធ្លី រវាងមន្រ្តីយោធាស័ក្តិ៤ជាមួយគ្រួសារជនរងគ្រោះ លោកយាយ កែវ មុន្នីចិន្តា ខាងលើនេះ Fre​sh News បានព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសួរនាំ ពីលោក លី សឹង កាលពីរសៀល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ប៉ុន្តែទូរស័ព្ទរបស់លោក ត្រូវបានបិទ​​៕