* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរសាធារណការ​ខេត្តកំពង់ស្ពឺ ព្រមានដល់​អាជីវករ ដែលរំលោភ​យកដីចំណី​ផ្លូវទៅប្រើ​ប្រាស់​ខុសច្បាប់

28-06-2016 15:24

(កំពង់ស្ពឺ)៖ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងមន្រ្តី ចុះធ្វើការណែនាំ និងព្រមាន​យ៉ាង​ចាស់ដៃ ដល់ក្រុមអាជីវករ ដែលយកដីចំណីផ្លូវ​ទៅលក់ដូរខុសច្បាប់​យ៉ាងអនាធិបតេយ្យ នៅផ្សាត្រពាំងអំពិល និងផ្សាសាមគ្គី ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ខណៈដែលក្រុមអាជីវករមួយចំនួន ពុំបានគោរពច្បាប់ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបានរំលោភយកដីចចំណីផ្លូវសាធារណរបស់រដ្ឋ មកប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ផងនោះ លោក ហុង ចាន់សុខា បានថ្លែងព្រមាន ចំពោះទីតាំងផ្សារខាងលើថា «ដី និងប្រឡាយ ដែលអមសងខាងផ្លូវជាតិលេខ៤ ក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរខេត្តកំពង់ស្ពឺនេះ មិនអនុញ្ញាត​ឲ្យម្ចាស់ផ្សារ ឬក្រុមអាជីវកររូបណា យកទៅបម្រើដល់ការលក់ដូរ ឬប្រើប្រាស់ខុសគោលការច្បាប់តាមអំពើចិត្តបានឡើយ»។

មិនតែប៉ុណ្ណោះ ប្រធានមន្ទីររូបនេះ បានហាមឃាត់យ៉ាងតឹងរឹងដល់ម្ចាស់ផ្សារ និងក្រុមអាជីវករដែលកំពុងយកដីចំណីផ្លូវសាធារណរបស់រដ្ឋ មកប្រើប្រាស់ ត្រូវតែបញ្ឈប់ជាបន្ទាន់ ព្រោះការប្រើ​ប្រាស់ចំណី​ផ្លូវនេះ ធ្វើឲ្យសម្រាមចូលលូ ដែលនាំឲ្យស្ទះទឹក និងជន់លិចផ្លូវជាញឹកញាប់ ហើយបច្ចុប្បន្ន ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បញ្ហាបរិស្ថានផងដែរ។
លោកថា «បងប្អូនដែលកំពុងរំលោភយកដីចំណីផ្លូវ សូមបញ្ឈប់ជាបន្ទាន់ ពីព្រោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ខូចខាតបរិស្ថាន បង្កការស្ទះ​ផ្លូវទឹកដែល​នាំឲ្យលិចផ្ទះ លិចផ្សារ បង្កការខូចខាតដល់សម្ភារៈបងប្អូនថែមទៀត ហើយការរំលោភយកដីសាធារណរបស់រដ្ឋ ជាអំពើល្មើសច្បាប់ដែលអាចមានទោសទណ្ឌ ដល់បងប្អូនណា​ដែលប្រព្រឹត្ត»។

សូមជម្រាបថា កម្លាំងមន្រ្តីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានបោះស្លាកសញ្ញាអប់រំ ឲ្យពលរដ្ឋបានយល់អំពី បញ្ហាបរិស្ថាន នៅតាមមូលដ្ឋាននានា ផងដែរ៕