* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អភិបាលខេត្តឧត្តរមានជ័យ និង​ខេត្តសុរិន្ទ ជួបគ្នានិយាយ​រឿងបិទច្រកព្រំដែន​អូរស្មាច់ និងជប់គគីរ

06-08-2016 18:01

(ឧត្តរមានជ័យ)៖ បន្ទាប់ពីទាហានថៃ សម្រេចបិទច្រកព្រំដែនអូរស្មាច់ និងជប់គគីរ ដោយឯកតោភាគីនាព្រឹកមិញនោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានណាត់ជួបជាបន្ទាន់​មួយជាមួយអភិបាលខេត្តសុរិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់របស់ថៃ ដើម្បីបើកកិច្ចពិភាក្សាទៅលើបញ្ហាទាំងអស់នេះ។

នៅក្នុងជំនួបពិភាក្សានៅវេលាម៉ោងប្រមាណ១១ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ លោក ស ថាវី បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលបានបិទច្រកទ្វារព្រំដែនជាឯកតោភាគី មិនជូនដំណឹង​ឲ្យភាគីកម្ពុជា ដឹងជាមុន ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡុំថា មានបញ្ហានៅតាមព្រំដែនទៅ។ លោក ស ថាវី សំណូមពរភាគីថៃ មុននិងធ្វើអ្វីមួយពាក់ព័ន្ធបញ្ហាព្រំដែន ត្រូវជូនដំណឹងឲ្យ​ភាគីកម្ពុជាបានដឹងជាមុន។

ចំពោះបញ្ហាទ្រុងមាន់ ដែលភាគ៏ថៃទាមទារឲ្យភាគីកម្ពុជារុះរើចេញនោះ លោក ស ថាវី បានលើកឡើងថា ករណីដែលខ្សែរបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ មិនទាន់កំណត់ច្បាស់លាស់​ដោយគណៈកម្មាធិ​ការ​កិច្ចការព្រំដែន នៃប្រទេសទាំងពីរទេនោះ អ្វីដែលមានស្រាប់ គឺត្រូវរក្សានៅដ៏ដែល ហើយអ្វីដែលសាងសង់ថ្មី គឺត្រូវជូនដំណឹងឲ្យគ្នាដឹងទៅវិញទៅមក។

សូមបញ្ជាក់ថា ទ្រុងមាន់ ដែលថៃទាមទាឲ្យរុះរើនោះ តាមពិតបានសង់យូរណាស់មកហើយ ជារោងយាមប្រចាំការចាស់របស់មន្ត្រីនគរ បាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ដោយសារតែវាចាស់ទ្រុឌទ្រោម ទើបរុះរើធ្វើថ្មី តែត្រូវភាគីថៃជំទាស់។ ក្រោយពីការចុះពិនិត្យជាក់ស្តែងឃើញថា ជារោងចាស់ពិតប្រាកដមែន មិនមែនជាសំណង់រឹងនោះទេ។

ក្រោយពិភាក្សាភាគីទាំងពីរ បានពិសារបាយសាមគ្គីជុំគ្នាដោយលក្ខណៈស្និទ្ធស្នាល ហើយភាគីទាំងពីរ បានសន្យាជួបគ្នារយៈពេលមួយខែម្តង ដើម្បីដោះស្រាយបញ្ហាតាមព្រំដែន និងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា៕