* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេត ការជួញដូរអាវុធពីកម្ពុជាទៅភូមា, ចេញតាមច្រករបៀងខេត្តកោះកុង (Video inside)

23-06-2017 11:07

(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តកោះកុងទាំងអស់ ធ្វើការស៊ើបអង្កេតចំពោះការជួញដូរអាវុធ ក្រោយពីមានករណីនាំអាវុធខុសច្បាប់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសភូមា ឆ្លងកាត់ប្រទេសថៃ ដោយចេញតាមច្រករបៀងខេត្តកោះកុង។

ក្នុងពិធីប្រកាសតែងតាំងអភិបាលថ្មីខេត្តកោះកុងជូនដល់លោកស្រី មិថុនា ភូថង, នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចក្រឡហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយភាគីថៃ ធ្វើការស៊ើបអង្កេតករណី រត់ពន្ធអាវុធខុសច្បាប់នេះ ដែលចេញពីកម្ពុជាតាមច្រករបៀង ឆ្ពោះទៅភូមា ដែលកំពុងមានសង្គ្រាមនៅទីនោះ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានលើកឡើងទៀតថា កម្ពុជាជាប្រទេសមានសន្ដិភាព ហើយអាវុធជាច្រើនត្រូវបានកម្ទេចចោល ចុះហេតុអ្វីបែរជាមានការជួញដូរអាវុធចេញពីប្រទេសកម្ពុជា ទៅក្រៅប្រទេសយ៉ាងដូច្នេះ។ សម្តេចក្រឡាហោម បានថ្លែងថា តាមចម្លើយនោះគឺអាវុធវាចេញពីខេត្តកោះកុង ចេញតាមច្រករបៀង នៃខេត្តកោះកុង មិនមែនច្រកទ្វាអន្តរជាតិទេ។ សម្តេចក្រឡាហោម បានអះអាងថា ពេលនេះលោក នេត សាវឿន កំពុងទាក់ទងជាមួយនឹងអគ្គស្នងការនគរបាលប្រទេសថៃ ដើម្បីស្រាវជ្រាវរឿងនេះ តើវាចេញពីណាទៅណា ហើយអ្នកណាជាអ្នកធ្វើរឿងនេះ?

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ​សមត្ថកិច្ចរបស់ប្រទេសថៃបានរកឃើញអាវុធជាច្រើនដើម នៅក្នុងរថយន្ដរបស់យោធាថៃដែលបើកធ្លាក់ផ្លូវ ប៉ុន្ដែរហូតមកដល់ពេលនេះ គេពុំទាន់ទទួលបានព័ត៌មានលម្អិតនេះនៅឡើយទេ៕