* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក អ៉ិត សំហេង ចង់ឲ្យក្រុមការងារកសាងកម្រងព័ត៌មាន ពាក់ព័ន្ធសារធាតុគីមី គ្រោះថ្នាក់ដល់សុខភាព «អាសបេស្តុស» ឲ្យចប់មុនឆ្នាំ២០១៨

13-07-2017 20:35

(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់អនុសាសន៍ដល់ក្រុមការងារ កសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុស ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ ឲ្យមានលក្ខណៈវិទ្យាសាស្រ្ត និងគ្រប់ជ្រុងជ្រោយលើការងារកសាងកម្រងព័ត៌មាន ពាក់ព័ន្ធនឹងសារធាតុគ្រោះថ្នាក់នេះ ឱ្យចប់មុនដំណាច់ឆ្នាំ២០១៨។

លោករដ្ឋមន្រ្តីណែនាំបែបនេះ ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាព និងការពង្រីកយន្តការឆ្ពោះទៅរកការលុបបំបាត់ សារធាតុអាសបេស្តុស នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

តើអ្វីជាសារធាតុអាសបេស្តុស? សារធាតុអាសបេស្តុស គឺជាពពួកសារធាតុគីមីគ្រោះថ្នាក់ដល់សុខភាពម្យ៉ាង ដែលមានផ្ទុកនៅក្នុងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ស៊ីម៉ង់ត៍ ក្បឿង ហ្វីប្រូស៊ីម៉ង់ត៍ ពិដានម្នាងសិលា ស្បែកហ្វ្រាំងយានយន្ត ស្បែកអំប្រ៊ីយ៉ា រ៉ងម៉ាស៊ីន អ៊ីសូឡង់ការពារកម្ដៅ ការពារធាតុត្រជាក់ ឧបករណ៍ទប់សំឡេង គ្រឿងម៉ាស៊ីន និងបំពង់ជ័រ និងរបស់ប្រើប្រាស់ជាច្រើនទៀត ដែលទាមទារឲ្យមានការស្រាវជ្រាវ និងចងក្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់សារធាតុនេះ ឱ្យបានជាក់លាក់ ដើម្បីបង្ការ ទប់ស្កាត់ កុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងប្រើប្រាស់សារធាតុនេះ ឲ្យបានត្រឹមត្រូវប្រកបដោយសុវត្តិភាព។

ក្នុងនាមជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេសស្តុសកម្ពុជា លោក អ៉ិត សំហេង បានឲ្យដឹងថា សិក្ខាសាលានេះ ពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតនូវកំណែទម្រង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។

លោករដ្ឋមន្ត្រីបានបន្តថា កន្លងមក ក្រសួងការងារបានខិតខំអនុវត្តនូវអ្វីដែលបានដាក់ចេញយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយទទួលបានលទ្ធផលសំខាន់ៗ ដូចជា បានរៀបចំគោលនយោបាយ ស្តីពីសុខភាព និងសុវត្ថិភាព ការងារ, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ, សេចក្តីព្រាងបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ ដោយយោងតាមបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈរបស់អង្គការអន្តរជាតិខាងការងារ, ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ, រៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តបន្ថែម, បន្តយុទ្ធនាការបង្ការមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ, ពង្រឹងការចូលរួម និងការលើកទឹកចិត្តក្នុងការការពារសុខភាព និងសុវត្ថិភាពការងារ ពីសំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន អង្គការកម្មករនិយោជិត, ពង្រីកការការពារសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសខ្នាតតូច និងមធ្យម ការជំរុញការរៀបចំសេវាពេទ្យនៅតាមសហគ្រាស គ្រឹះស្ថាន, គម្រោងបង្កើតមន្ទីរពិសោធន៍សុខភាព និងសុវត្ថិភាពការងារ នាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជំរុញដ៏សំខាន់ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការផ្តល់សេវាសុខភាពការងារជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យ ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ក្នុងការស្រាវជ្រាវ និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ សំដៅរៀបចំប្រព័ន្ធធានារ៉ាប់រងហានិភ័យការងារប្រកបដោយគុណភាព បង្កើតនូវមន្ទីរពិសោធន៍ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងធនធានជំនាញប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងការបង្កើតអង្គភាពជំនាញ សម្រាប់តាមដាន និងវាយតម្លៃលើសកម្មភាពការងារជាប្រចាំថែមទៀតផង។

លោកបានដាក់ចេញនូវអនុសាសន៍ដល់ក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុស ឲ្យត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗចំពោះមុខមួយចំនួន ដូចខាងក្រោម៖

* បន្តអនុវត្តការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុស ឱ្យបានចប់មុនដំណាច់ឆ្នាំ២០១៨។

* ពង្រឹង និងពង្រីកចំណេះដឹងពាក់ព័ន្ធនឹងសារធាតុអាសបេស្តុស ពីអ្នកឯកទេសជំនាញផ្នែកសារធាតុអាសបេស្តុស មកពីអូស្ត្រាលី និងកាណាដា ដែលបានចែករំលែកបទពិសោធន៍ ផ្តល់ការណែនាំពុទ្ធិ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធដ៏ល្អៗធ្វើជាមូលដ្ឋាន ក្នុងការរិះរកវិធានសម្រាប់កិច្ចដំណើរការបន្ត។

* គិតគូជាពិសេសផលប៉ះពាល់ចំពោះសុខភាព និងសុវត្ថិភាពការងារ ដែលព័ត៌មានទាំងនេះពិតជាអាចផ្តល់នូវទស្សនទានថ្មីៗល្អៗ និងជាគនឹ្លះសម្រាប់បំពេញបន្ថែម ចំណុចខ្វះខាតក្នុងការអនុវត្តការងារកន្លងមក។

* រៀបចំផែនការកម្មវិធីការងារសំខាន់ៗ ទាក់ទងនឹងសារធាតុអាសបេស្តុស និងការបន្តរៀបចំកម្រងព័ត៌មានជាតិ ឲ្យមានលក្ខណៈវិទ្យាសាស្រ្ត និងគ្រប់ជ្រុងជ្រោយពិនិត្យលទ្ធភាពកសាងបទប្បញ្ញត្តិចាំបាច់មួយចំនួន ដែលសមនឹងធ្វើឱ្យមានជាគោល សម្រាប់ពេលខាងមុខនេះ ដូចជា ប្រកាសស្តីពីការវាយកម្ទេចអគារ ប្រកាសស្តីពីការប្រកាសព័ត៌មានអំពី វត្តមានសារធាតុអាសបេស្តុសនៅក្នុងទំនិញគ្រប់យ៉ាង ដែលបាននាំចូលក្នុងប្រទេសកម្ពុជាជាដើម៕