* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការនាំចេញបន្ទះសូឡារបស់កម្ពុជា សម្រេចបាន ៨៣០លានដុល្លារ ធ្លាក់ចុះជិត៦០ភាគរយ

04-02-2025 15:39

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ការនាំចេញបន្ទះសូឡាពីកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ សម្រេចបានទឹកប្រាក់ជាង ៨៣០លានដុល្លារ ធ្លាក់ចុះ ៦០ភាគរយ។

កត្តាដែលនាំឲ្យការនាំចេញបន្ទះសូឡាធ្លាក់ចុះនេះ អាចបណ្ដាលមកពីការបញ្ជាទិញមានការថយចុះ បន្ទាប់ពីមានការរឹតបន្តឹងលើការនាំចេញផលិតផលនេះ ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

នៅឆ្នាំ២០២៤ កម្ពុជានាំចេញបន្ទះសូឡាគិតជាទឹកប្រាក់ចំនួន ៨៣០លានដុល្លារ ធ្លាក់ចុះ ៥៩.៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ២ ០៧៣.១៤លានដុល្លារ។ ក្នុងនោះការនាំចេញបន្ទះសូឡាពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះចំនួន ៦១.៥២ភាគរយ គិតជាទឹកប្រាក់មានចំនួន ១ ១១២.៩៦លានដុល្លារ។

បណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភា​កម្ពុជា បានថ្លែងឲ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញបន្ទះសូឡា ទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុបនេះ គឺបណ្ដាមកពីការថមថយនៃតម្រូវការ ក្នុងនោះមិនមែនមានតែកម្ពុជាទេ ដែលនាំចេញបន្ទះសូឡាធ្លាក់ចុះ បណ្ដាប្រទេសផ្សេងៗដូចជាថៃ វៀតណាមជាដើម ក៏មានការនាំចេញធ្លាក់ចុះផងដែរ។

លោកបណ្ឌិតបានបន្ដថា «នៅក្នុងឆ្នាំ២០២៤ ការនាំចេញបន្ទះសូឡាមានការធ្លាក់ចុះ ដោយសារតម្រូវការមានការថយចុះ ព្រោះផ្អែកលើកត្តាអាកាសធាតុមានការត្រជាក់ខ្លាំង មិនមានពន្លឺថ្ងៃគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ត្រូវការប្រើប្រាស់សូឡា ព្រោះថាសូឡាត្រូវការពន្លឺថ្ងៃ ដើម្បីប្រើប្រាស់ពេលយប់ ដូច្នេះនៅពេលអាកាសធាតុត្រជាក់ ធ្វើឲ្យសូឡាមិនអាចទទួលបានកំដៅថ្ងៃ បានគ្រប់គ្រាន់នោះឡើយ​ ដែលមិនអាចឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់នោះឡើយ»។

លោកបណ្ឌិតបានបញ្ជាក់ថា កត្តាសំខាន់មួយទៀតនោះ គឺប្រទេសដែលកំពុងមានតម្រូវការសូឡានេះ គេបង្កើតផលិតកម្មដោយខ្លួនឯង ដោយមិនចាំបាច់នាំចូលច្រើនដូចមុនឡើយ មិនថាសហរដ្ឋអាមេរិកក្ដី អឺរ៉ុបក្ដី បច្ចុប្បន្នប្រទេសទាំងអស់ កំពុងតែស្ថិតក្នុងដំណាក់កាលសន្សំសំចៃ បង្កើនសេដ្ឋកិច្ចតាមរយៈការបង្កើនផលិតកម្មដោយខ្លួនឯង។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់បន្ថែមថា «ការធ្លាក់ចុះនៃការនាំចេញបន្ទះសូឡានេះ ក៏មានការរួមចំណែកពីរឹតបន្ដឹងនៃការដឡើងពន្ធផ្សេងៗ ជាហេតុធ្វើឲ្យការកម្មង់ទិញមួយចំនួន ត្រូវបានកាត់បន្ថយ ដូច្នេះការបញ្ជាទិញ គឺទិញតែផលិតផលណាដែលចាំបាច់ប៉ុណ្ណោះ»។

បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា កន្លងមកកម្ពុជានាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិក គឺមិនជាប់ពន្ធនោះទេ ពោលគឺគិតតាមអត្រាពន្ធ MFN ដែលស្ថិតក្នុងត្រាពន្ធសូន្យ។ តែទោះជាយ៉ាងណា កម្ពុជាគឺជាប្រទេសដែលផលិត និងនាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិកតិចជាងគេ បើធៀបនឹងប្រទេស ម៉ាឡេស៊ី ថៃ វៀតណាម។

ការអនុគ្រោះពន្ធនេះ គឺមានរយៈពេលតែ២៤ខែប៉ុណ្ណោះ គឺនៅឆ្នាំ២០២២ និងបញ្ចប់នៅចុងឆ្នាំ២០២៣។ ដូច្នេះនៅឆ្នាំ២០២៤ ការនាំចេញបន្ទះសូឡា លែងមានការអនុគ្រោះពន្ធ ក៏ជាផ្នែកមួយនាំឱ្យការនាំចេញធ្លាក់ចុះផងដែរ៕