គម្រោងលំនៅដ្ឋានប្រកបដោយចីរភាព និងបង្កើនគុណភាពរស់នៅ នៃប្រជាជនក្នុងទីក្រុងភ្នំពេញ ឈ្មោះថា «Build4People» ត្រូវបានប្រកាសឡើង
02-06-2025 15:56
(ភ្នំពេញ)៖ នាពេលថ្មីៗនេះ សន្និសីទរបស់គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន, បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People) បានប្រារព្ធឡើងនៅអគារវឌ្ឍនៈ សណ្ឋាគាររ៉ូសវូដភ្នំពេញ។ សន្និសីទនេះ បានរៀបចំឡើងដោយគម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន, បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People) ដោយសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដែលជាដៃគូអនុវត្តចម្បងរបស់ខ្លួន និងជាមួយអង្គការវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាពីទីក្រុង (CIUS) ដែលជាដៃគូរគ្រប់គ្រងគម្រោងក្នុងស្រុក។
មូលនិធិនេះត្រូវបានផ្តល់ដោយក្រសួងស្រាវជ្រាវ បច្ចេកវិទ្យា និងអវកាសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMFTR), គម្រោងអន្តរកម្មសិក្សា រួមមានសាកលវិទ្យាល័យអាល្លឺម៉ង់ចំនួនបួន ជាមួយសាកលវិទ្យាល័យហាំប៊ឺក ជាអ្នកដឹកនាំក្រុមសហប្រតិបត្តិការ និងដៃគូឧស្សាហកម្មអាល្លឺម៉ង់ចំនួនពីរ ក្នុងសម្ព័ន្ធភាពជាមួយក្រុមស្រាវជ្រាវកម្ពុជា (ដៃគូអនុវត្ត និងផ្សព្វផ្សាយ) បានបង្ហាញពីលទ្ធផលរូបីយ៍ ដែលបានស្រាវជ្រាវឃើញពីដំណាក់កាលស្រាវជ្រាវរបស់គម្រោង (R & D Phase) រយៈពេលបួនឆ្នាំរបស់គម្រោង (2021-2025) និងបានឆ្លុះបញ្ចាំងអំពីសកម្មភាព ដែលរំពឹងទុកសម្រាប់ដំណាក់កាលអនុវត្តគម្រោង (Implementation Phase) នាពេលខាងមុខ (2025-2027)។
ក្រោមវត្តមានលោក សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលគម្រោង Build4People ដ៏សំខាន់មួយគឺ B4P Transformation Toolbox ដែលជាបណ្ដាញសិក្សាដ៏ទូលំទូលាយដែលរួមមានផែនការ និងមគ្គុទេសក៍សម្រាប់ការរចនាប្លង់ លក្ខណៈវិនិច្ឆ័យនិរន្តរភាព សៀវភៅណែនាំ និងឯកសារពង្រឹងសមត្ថភាពបន្ថែម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍន៍នៅកម្ពុជា និងទីភ្នាក់ងាររដ្ឋ ថ្នាក់ជាតិ ខេត្ត/ក្រុង និងថ្នាក់ឃុំ/សង្កាត់ និងថ្នាក់ជាតិដើម្បីជំរុញការអភិវឌ្ឍន៍ឃុំ/សង្កាត់ ប្រកបដោយនិរន្តរភាពក្នុងទីក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេល នៃដំណាក់កាលអនុវត្តគម្រោង (Implementation Phase) B4P Transformation Toolbox នាពេលខាងមុខ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ជាឧបករណ៍រៀបចំផែនការបែបឌីជីថលដ៏ទូលំទូលាយ និងជាកម្មវិធីអន្តរកម្មតាមអ៊ីនធឺណិតសម្រាប់ព័ត៌មាន បច្ចេកវិទ្យា និងការរៀនសូត្រ ដោយមានការចូលរួមជាសាធារណៈ ដែលនឹងនាំមកនូវយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ និងទីក្រុងបៃតងដែលមានស្រាប់ នៅក្នុងដំណើរការមួយហៅថាការបំប្លែងភ្លោះ (Twin Transformation)។
ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ ដៃគូឌីជីថលថ្មីនឹងចូលរួមជាមួយគម្រោងលំនៅដ្ឋាន ដែលមានចីរភាពសម្រាប់ប្រជាជន, បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People) រួមមាន CityLab Berlin និងមន្ទីរពិសោធន៍ស្ថាបត្យកម្មចំណេះដឹង នៃសាកលវិទ្យាល័យបច្ចេកទេស Dresden។ ក្រុមការងារនឹងពិគ្រោះពិភាគ្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអំពីការអភិវឌ្ឍបន្ថែមទៀតជាមួយមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃភ្នំពេញដែលកំពុងអនុវត្ត។
គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន, បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People) និងរដ្ឋបាលរាជធានីភ្នំពេញ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានលក្ខណៈលើកទឹកចិត្ត និងមានអត្ថន័យនេះ។
សូមចូលទៅកាន់គេហទំព័រ Build4People: https://build4people.org។
Build4People នៅលើទំព័រហ្វេបុក: https://www.facebook.com/buildingsforpeople។
Build4People នៅលើ LinkedIn: https://www.linkedin.com/company/28821011/៕

















