* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ «យើងបានស្តារឡើងវិញនូវសមត្ថភាព ទប់ស្កាត់ការវាយប្រហារ និងកំញើញអ៉ីរ៉ង់ ទើបអ៉ីរ៉ង់មិនហ៊ានបង្កបញ្ហាទៀត»

09-01-2020 11:09

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អ៊ែលស្ពើរ (Mark Esper) នាថ្ងៃពុធសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកបានស្តារឡើងវិញនូវសមត្ថភាពបង្ការ ក៏ដូចជាកំញើញកុំឲ្យប្រទេសអ៉ីរ៉ង់ ហ៊ានបង្កហេតុជាបន្តបន្ទាប់ទៀត ក្រោយការធ្វើឃាតមេទ័ពអ៉ីរ៉ង់កំពូលម្នាក់របស់អ៉ីរ៉ង់ គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) នៅប្រទេសអ៉ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

លោក Esper បានលើកឡើងដូច្នេះថា «ខ្ញុំគិតថានៅចំណុចនេះ ក្រោយមានការវាយប្រហារលើក្រុមសកម្មប្រយុទ្ធអ៉ីរ៉ាក់ ខេធេប ហេសបូលឡាហ៍ (Ketaeb Hezbollah) ដែលគាំទ្រដោយអ៉ីរ៉ង់ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ និងការធ្វើឃាតលោក Soleimani ខ្ញុំជឿជាក់ថា ពួកយើងបានស្តារឡើងវិញនូវសមត្ថភាពកំញើញប្រទេសអ៉ីរ៉ង់ ដើម្បីបង្ការកុំឲ្យអ៉ីរ៉ង់ហ៊ានធ្វើសកម្មភាពបង្កហេតុផ្សេងៗទៀត។ ក៏ប៉ុន្តែនៅថ្ងៃខាងមុខនឹងជាយ៉ាងណាទៀតនោះ គឺមានតែត្រូវរង់ចាំមើលប៉ុណ្ណោះ»។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក ត្រូវបានធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ បានបាញ់ស្រោចមីស៉ីលទៅ លើមូលដ្ឋានទ័ពចំនួនពីរកន្លែង ដែលកាន់កាប់ដោយកងទ័ពអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ ដើម្បីជាការសងសឹកចំពោះការសម្លាប់លោក Soleimani។ ការវាយប្រហារទាំងនោះ មិនបានបណ្តាលឲ្យកងទ័ពអាមេរិក ឬកងទ័ពអ៉ីរ៉ាក់ណាម្នាក់បាត់បង់ជីវិតឡើយ ខណៈក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួន ចាប់សញ្ញាមីស៊ីលទាំងនោះបានទាន់ពេលវេលា។

បើតាមក្រសួងការពារជាតិអាមេរិក អ៉ីរ៉ង់បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីសរុប ១៦គ្រាប់ (តួលេខថ្មីពីអាមេរិក) ចេញពីទីតាំងចំនួន ០៣ ដោយក្នុងនោះ ១១គ្រាប់ បានធ្លាក់ចំមូលដ្ឋានទ័ពអាកាស អេនអាល់អាស្សាដ (Ayn al-Asad) និងយ៉ាងហោចមួយគ្រាប់បានធ្លាក់នៅមូលដ្ឋានទ័ពក្បែរក្រុង អ៊ឺប្រ៊ីល (Erbil) ហើយមីស៊ីលទាំងនោះបានបង្កការខូតខាតមួយចំនួន។

ជុំវិញបញ្ហាខាងលើនេះដែរ ប្រធានសេនាធិការចម្រុះនៃក្រសួងការពារជាតិអាមេរិក លោក ម៉ាក មីលឡេយ (Mark Milley) បានច្រានចោលនូវការយល់ឃើញថា អ៉ីរ៉ង់គ្មានបំណងចង់សម្លាប់កងទ័ពអាមេរិក តាមរយៈការវាយប្រហារមីស៊ីលទាំងនោះឡើយ ដោយលោកបានអះអាងថា ទង្វើនោះមានគោលដៅបង្កការខូចខាតដល់អគារ យានជំនិះ គ្រឿងបរិក្ខា យន្តហោះ និងដើម្បីសម្លាប់កងទ័ពអាមេរិក ដែលនេះគឺជាការវាយតម្លៃផ្ទាល់របស់លោក ហើយការដែលមិនមានមនុស្ស បាត់បង់ជីវិតណាម្នាក់បែបនេះ គឺដោយសារតែអាមេរិកបានចាត់វិធានការ ការពារខ្លួនទាន់ពេលវេលាប៉ុណ្ណោះ។

បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្គាប់ឲ្យកងទ័ពខ្លួន ដែលឈរជើងនៅក្នុងប្រទេសអ៉ីរ៉ាក់ ប្រុងជើងការការពារខ្លួនខ្ពស់ ដើម្បីត្រៀមសម្រាប់ការវាយប្រហារណាមួយពីអ៉ីរ៉ង់ ក្រោយការធ្វើឃាតលោក Soleimani។ ដោយឡែកនៅថ្ងៃពុធដដែល (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានធ្វើសន្និសីទសារព័ត៌មានធំមួយដូចការគ្រោងទុកផងដែរ ហើយលោកបានបញ្ជាក់ថា អ៉ីរ៉ង់បានដកថយទៅវិញហើយ តា មរយៈការវាយប្រហារ ដែលមិនបានបង្កគ្រោះថ្នាក់អ្វីសោះនេះ ខណៈប្រធានាធិបតីអាមេរិករូបនេះចាត់ទុកថា វាជារឿងល្អសម្រាប់អាមេរិក និងពិភពលោកទាំងមូល៕