* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង់គ្លេសទទូចឲ្យប្រជាជនចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលករណីឆ្លងវីរុសបំប្លែងថ្មី Omicron កំពុងកើនឡើង

01-12-2021 17:55

(ឡុងដ៍)៖ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) នៅថ្ងៃពុធនេះ បានជំរុញប្រជាជនឱ្យកក់កន្លែងចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ខណៈករណីឆ្លងវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញនៅក្នុងប្រទេស កើន ដល់ចំនួន ២២ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក Sajid Javid បាននិយាយថា រដ្ឋាភិបាលជឿថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ នឹងជួយការពារប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្នុងករណីឆ្លងវីរុសបំប្លែងថ្មី Omicron បើទោះបីជា វាបានបង្ហាញថា វ៉ាក់សាំងហាក់ថយចុះប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះក៏ដោយ។

លោក Javid បានបង្ហាញក្តីសង្ឃឹមថា យើងនឹងអាចដឹងព័ត៌មានលម្អិតបន្ថែមអំពីវីរុសបំប្លែងថ្មី Omicron ក្នុងរយៈពេល ០២សប្តាហ៍ទៀត ខណៈអ្នកវិទ្យាសាស្ត្រ កំពុងធ្វើការយ៉ាងស្វះស្វែង ដើម្បីស្វែងយល់ពីផលប៉ះពាល់របស់វា។

លោករដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបានបន្ថែមថា «នៅពេលនេះ ចំនួនករណីឆ្លងវីរុសបំប្លែងថ្មី Omicron ស្ថិតនៅកម្រិតដ៏ទាបមួយ។ សម្រាប់ចក្រភពអង់គ្លេស យើងបានកត់ត្រានូវករណីឆ្លងវីរុសបំប្លែងថ្មីនេះចំនួន ២២ករណីហើយ ប៉ុន្តែតួលេខនេះនឹងកើនឡើង... ច្បាស់ណាស់ វាពិតជានឹងកើនឡើងបន្ថែមទៀត»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គ្រោងនឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញជូន ដល់មនុស្សពេញវ័យទាំងអស់ នៅត្រឹមចុងខែមករា ឆ្នាំ២០២២។ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ៨១ភាគរយនៃប្រជាជនដែលមានអាយុលើសពី១២ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ ខណៈមានតែ ៣២ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចរាល់៕