* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រឹត្តិការណ៍សំខាន់ៗ ពាក់ព័ន្ធអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលទើបតែត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយការធ្វើមាតុភូមិនិវត្តន៍ (Video inside)

19-02-2024 14:10

(បាងកក)៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ ក្រោយជាប់ឃុំឃាំងរយៈពេលប្រមាណ៦ខែ បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍។ ខាងក្រោមនេះ គឺជាកាលបរិច្ឆេទសំខាន់ៗមួយចំនួន បង្ហាញពីដំណើរនយោបាយរបស់លោក ថាក់ស៉ីន គិតចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ន។

ថ្ងៃទី១៥ កក្កដា ១៩៩៨៖ លោកបានបង្កើតគណបក្ស Thai Rak Thai ឡើង។

ថ្ងៃទី៩ កុម្ភៈ ២០០១៖ លោកបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ។

ថ្ងៃទី១ កុម្ភៈ ២០០៣៖ លោកបានបើកយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងបទឧក្រិដ្ឋគ្រឿងញៀន ដែលបានសម្លាប់មនុស្សជាង២,៨០០នាក់។

ខែមករា ២០០៦៖ លោកបានលក់ភាគហ៊ុនគ្រួសារលោក ក្នុងក្រុមហ៊ុនទូរគមនាគមន៍និងផ្សព្វផ្សាយថៃធំមួយ ឈ្មោះថា Shin Corp ឱ្យទៅ​ក្រុមហ៊ុនសិង្ហបុរី Temasek ក្នុងតម្លៃជិត២ពាន់លានដុល្លារ ដែលបង្កឱ្យមានការធ្វើបាតុកម្មប្រឆាំងរូបលោក ក្នុងនោះរួមមានទាំងបាតុកម្មធ្វើឡើងដោយក្រុម People's Alliance for Democracy ឬក្រុមអាវលឿង។

ថ្ងៃទី១៩ កញ្ញា ២០០៦៖ អំឡុងពេលនៅក្រៅប្រទេស រូបលោកត្រូវបានធ្វើរដ្ឋប្រហារយោធា ដឹកនាំដោយឧត្តមសេនីយ៍ Sonthi Boonyaratglin ដែលជាប្រមុខកងទ័ពជើងគោកថៃ នាពេលនោះ។

ថ្ងៃទី២៨ កុម្ភៈ ២០០៨៖ លោកបានត្រឡប់មកកាន់ប្រទេសថៃ ដើម្បីតវ៉ាចំពោះការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។

ថ្ងៃទី៣១ កក្កដា ២០០៨៖ លោកបានចាកចេញពីប្រទេសថៃ ដើម្បីទៅចូលរួមព្រឹត្តិការណ៍បើកការប្រកួតកីឡាអូឡាំពិក នៅប្រទេសចិន។ ក្រោយមក រូបលោកក៏បានរស់នៅនិរទេសខ្លួនដោយខ្លួនឯងតែម្តង ក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបានផ្ញើសារជាប្រចាំទៅកាន់​ក្រុមអ្នកគាំទ្រ តាមរយៈកម្មវិធី Clubhouse App។

ថ្ងៃទី២២ សីហា ២០២៣៖ ទីបំផុតលោកបានធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយការរស់នៅនិរទេសខ្លួន១៥ឆ្នាំ ហើយភ្លាមៗក៏ត្រូវបាននាំខ្លួន ទៅ​កាន់ពន្ធនាគារក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការផ្តន្ទាទោសដោយកំបាំងមុខ ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និង​ជម្លោះផលប្រយោជន៍។

ថ្ងៃទី២៣ សីហា ២០២៣៖ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសក្នុងរាជធានីរបស់ថៃ ដោយសារបញ្ហាសុខភាព។

ថ្ងៃទី៣១ សីហា ២០២៣៖ លោកបានដាក់សំណើសុំការព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រថៃ។

ថ្ងៃទី១ កញ្ញា ២០២៣៖ លោកទទួលបានការព្រះរាជទានបន្ធូរបន្ថយទោសពីព្រះមហាក្សត្រ ដែលកាត់រយៈពេលជាប់ពន្ធនាគារពី៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំ។

ថ្ងៃទី១៣ ខែកុម្ភៈ ២០២៤៖ រដ្ឋមន្រ្តីយុត្តិធម៌ថៃបានប្រកាសថា លោក ថាក់ស៉ីន ស្ថិតក្នុងចំណោមទណ្ឌិតចំនួន៩៤៥នាក់ ដែលនឹងត្រូវដោះលែងឱ្យមានសេរីភាព មុនពេលកំណត់។

ថ្ងៃទី១៨ កុម្ភៈ ២០២៤៖ លោកត្រូវបានដោះលែងមុនពេលកំណត់ ហើយត្រឡប់ទៅកាន់គេហដ្ឋាន Ban Chan Song La របស់គ្រួសារស៉ីណាវ៉ាត់ ដែលស្ថិតក្នុងសង្កាត់ Bang Phlat នៃទីក្រុងបាងកក៕