* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជប៉ុន៖ ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ធ្លាក់ចូលសមុទ្រ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៣នាក់ទៀតនៅរស់

07-04-2025 13:29

(តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៧ ខែមេសា ថា មនុស្ស៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ១គ្រឿង បានធ្លាក់ចូលសមុទ្រ នៅភាគនិរតីប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មានមនុស្សសរុប៦នាក់ បានស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Fukuoka ចេញពីកោះ Tsushima នៃតំបន់ Nagasaki កាលពីរសៀលថ្ងៃអាទិត្យ កន្លងទៅ។ ប៉ុន្មានម៉ោងក្រោយដាច់ការទាក់ទង មនុស្សទាំង៦នាក់ ត្រូវបានប្រទះឃើញ រួមជាមួយឧទ្ធម្ភាគចក្រខាងលើ ដោយនាវាល្បាត១គ្រឿង។ អ្នកជំងឺអាយុ៨៦ឆ្នាំ សមាជិកគ្រួសារអាយុ៦៨ឆ្នាំ និងវេជ្ជបណ្ឌិតអាយុ៣៤នាក់ ត្រូវបានរកឃើញក្នុងសភាពសន្លប់មិនដឹងខ្លួន ហើយក្រោយមកត្រូវបញ្ជាក់ថា បានស្លាប់ ខណៈមនុស្ស៣នាក់ទៀត នៅដឹងខ្លួនតោងជាប់នឹងឧទ្ធម្ភាគចក្រ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន Asahi Shimbun កាលពីខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ១គ្រឿង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនដូចគ្នា ក៏បានធ្លាក់ផងដែរទៅលើដី នៅក្នុងតំបន់ Fukuoka ហើយផ្តាច់ជីវិតមនុស្ស២នាក់ ជិះនៅលើនោះ៕