* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នៅថ្ងៃនេះ Facebook ខុសបច្ចេកទេសធ្ងន់ធ្ងរបំផុត ! បង្ហាញឈ្មោះអ្នកប្រើប្រាស់ថា «បានស្លាប់បាត់ទៅហើយ» ភ្ញាក់ផ្អើលពិភពលោក

12-11-2016 09:34

(អាមេរិក)៖ បញ្ហាបច្ចេកទេសដ៏ធ្ងន់ធ្ងរមួយដែលទើបតែបានកើតឡើងនៅថ្ងៃសៅរ៍នេះ បានបណ្តាលឲ្យបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Facebook ជាងគេបំផុតនៅលើពិភពលោក បង្ហាញនៅលើគណនីរបស់អ្នកប្រើប្រាស់មួយចំនួនថា​ «បានទទួលមរណភាពបាត់ទៅហើយ» ដោយក្នុងចំណោម នោះក៏រួមមានគណនីរបស់បិតាស្ថានិករបស់បណ្តាញសង្គមនេះផងដែរគឺ មហាសេដ្ឋីវ័យក្មេងលោក Mark Zackerberge ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យ Facebook បានចេញមុខ សូមអភ័យទោសពីសំណាក់អ្នកប្រើប្រាស់ដែលមានចំនួនក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ជិត២ពាន់លាននាក់នោះថា «នេះគឺបញ្ហា Error ដ៏អាក្រក់បំផុត ប៉ុន្តែយើងបានកែតម្រូវវារួចរាល់ហើយ ហើយពួកយើងសូមទោសជាខ្លាំងចំពោះបញ្ហាបែបនេះបានកើតឡើង»។ នៅក្រោយពេលកើតមានបញ្ហា Error នេះ អ្នកប្រើប្រាស់ជាច្រើនបានបង្ហោះ Status ដើម្បីផ្តល់ជាដំណឹងទៅកាន់មិត្តភក្តិក៏ដូចជាក្រុមគ្រួសាររបស់ពួកគេថា ខ្លួនមិនទាន់បាត់បង់ជីវិតដូចតាមតែ Facebook បានបង្ហាញនោះឡើយ។

គួរបញ្ជាក់ថា បដាដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដើម្បីបង្ហាញពីការចងចាំនៅក្នុងគណនីរបស់អ្នកប្រើប្រាស់ ដែលបានទទួលមរណភាពទៅនោះ នៅសុខៗស្រាប់តែបានបង្ហាញខ្លួននៅក្នុងគណនីរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើន ដោយរួមបញ្ចូលទាំង នាយកប្រតិបត្តិរបស់វាគឺលោក Mark Zuckerberg ថែមទៀតផង៕