* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រទេសថៃសហការជាមួយចិន «កសាងរោងចក្រផលិតអាវុធ» ដែលមិនធ្លាប់មាន!

17-11-2017 09:47

(បាងកក)៖ ទីភ្នាក់ងារបច្ចេក​វិទ្យាការពារជាតិ​របស់ថៃ គ្រោងនឹងបង្កើត​រោងចក្រមួយរួមគ្នា​ជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខា​យោធា ហើយដែលនេះ​គឺជាសញ្ញា​នៃការពង្រឹង ទំនាក់ទំនងសន្តិសុខ​កាន់តែខ្លាំង​រវាងទីក្រុង​បាងកក និងទីក្រុង​ប៉េកាំង គិតចាប់តាំង​ពីមានរដ្ឋប្រហារយោធា​ កាលពី​ឆ្នាំ២០១៤​មក។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអ្នកនំា​ពាក្យក្រសួង​ការពារជាតិ​ថៃ លោក Kongcheep Tantravanich វិទ្យាស្ថាន​បច្ចេកវិទ្យា​ការពារជាតិ នៃរដ្ឋាភិបាលថៃ (​DTI) នឹងសាងសង់​រោងចក្រពាណិជ្ជកម្ម​ ខាង​វិស័យការពារជាតិ​ជាលើកដំបូង​របស់ថៃ ក្រោមការចូល​រួមជាមួយ​ភាគីចិន នៅឯភាគឦសាន​នៃខេត្ត Khon Kaen នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ រោងចក្រនេះ​នឹងត្រូវទទួល​ខុសត្រូវ លើការតម្លើង ផលិត និងថែទាំ​ប្រព័ន្ធអាវុធ​របស់ចិន​ សម្រាប់យោធាថៃ។

លោក Tantravanich បញ្ជាក់ដូច្នេះថា «រាល់ផលិតផល​របស់យើង នឹងត្រូវប្រើប្រាស់​ជាផ្លូវការនៅ ក្នុងស្រុក​ ហើយវាក៏អាចនឹងក្លាយ​ជារោងចក្រតម្លើង និងថែទាំ​បរិក្ខាយោធា សម្រាប់បណ្ដា​ប្រទេសទាំងអស់​ ជាសមាជិកអាស៊ានផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​នេះក្ដី ក្រសួងការពារ​ជាតិ​ចិន មិនបានធ្វើ​អត្ថាធិប្បាយ​អ្វីឡើយ នៅពេលត្រូវបានសាកសួរ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងចិន និងថៃ ចាប់ផ្ដើមល្អនឹងគ្នា​ក្រោយមាន​រដ្ឋប្រហារយោធា​ ទម្លាក់រដ្ឋាភិបាលថៃ​របស់លោក​ស្រី យីងឡាក់ កាលពី​ឆ្នាំ២០១៤ ហើយ​ទំនាក់ទំនង​នេះ កាន់តែល្អប្រសើរ​ឡើងបន្ទាប់ពី​សហរដ្ឋអាមេរិក រិះគន់លើ​យោធា ដែលបានងារមក​រកចិន​ តាមរយៈការចុះកិច្ចព្រមព្រៀង​ទិញអាវុធ​ពីទីក្រុង​ប៉េកាំង៕