* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាជិកសភាជប៉ុន ប្រកាសជំរុញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត (Video inside)

29-05-2019 15:48

(តូក្យូ, ជប៉ុន)៖ សមាជិកសភារបស់ជប៉ុន បានបង្ហាញគាំទ្រ និងរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានសន្យាជួយជំរុញអ្នកវិនិយោគរបស់ជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយនូវសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាឱ្យវិវឌ្ឍន៍ទៅមុខក្នុងភាពល្អប្រសើរ និងរឹងមាំ។

ការជំហរជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរយៈការវិនិយោគជប៉ុនពីសំណាក់សមាជិកសភារបស់ជប៉ុន បានធ្វើឡើងក្នុងពិធីពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅក្នុងប្រទេសជប៉ុន។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនោះ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រិភូនៅក្នុងប្រទេសជប៉ុន។ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកំពុងមានភាពជិតស្និទ្ធិយ៉ាងខ្លាំង។

ប្រធានសម្ព័នមិត្តភាពសភាជប៉ុន-កម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ពីការវិវឌ្ឍន៍ដ៏ល្អប្រសើរនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត ៣ពាន់លានដុល្លារអាមេរិក។

«នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ, ឯកឧត្តម ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា បានកោតសរសើរពីស្ថានភាពលូតលាស់ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយជារៀងរាល់ឆ្នាំ ដែលជាកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់កម្ពុជា។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ការរីកចម្រើនរបស់កម្ពុជា នឹងបែងចែកប្រយោជន៍ជាផ្លែផ្កាទៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការរក្សាបាននូវស្ថេរភាពនយោបាយសម្រាប់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក កៅ កឹមហួន។

នៅក្នុងជំនួបនោះ ទាំងលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា និងសមាជិកសភាដទៃទៀត បានប្រកាសពីការប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងជប៉ុន និងកម្ពុជា កាន់តែល្អប្រសើរ។ ជាពិសេសបានប្រកាសប្តេជ្ញាចិត្តជំរុញឱ្យអ្នកវិនិយោគជប៉ុន កាន់តែច្រើនថែមទៀតមកបណ្តាក់ទុករកស៊ីនៅកម្ពុជា។ សមាជិកសភាទាំងអស់នេះ បានលើកពីភាពអំណោយផលជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។ ភាពអំណោយផលទាំងនោះមានដូចជាកម្ពុជាស្ថិតនៅចំកណ្តាលនៃប្រទេសអាស៊ាន កម្លាំងពលកម្មវ័យក្មេង ជាពិសេសកត្តាសន្តិភាព និងស្ថេរភាពនយោបាយ។

ជាកិច្ចឆ្លើយតបទៅនឹងអ្វីដែលលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា និងសមាជិកសភាជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះសមាជិសភាជប៉ុន ដែលបានគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជា។ ជាពិសេសបានយល់ពីស្ថានភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសជប៉ុនពេលនេះ គឺមានគោលបំណងជួបជាមួយអ្នកវិនិយោគជប៉ុន ដែលព្រឹកមិញ មានការចូលរួមពីអ្នកវិនិយោគជប៉ុនក្នុងសិក្ខាសាលាស្តីពីវិនិយោគនៅកម្ពុជារហូតដល់ទៅជាង ៣០០នាក់។

ពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនវិញ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតថ្មី។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ពីការកើនឡើងនូវជំនួយ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសម្តេចចាត់ទុកនេះជាសករាជថ្មីនៃកិច្ចសហការរវាងកម្ពុជា និងជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរំលឺកថា ភាពជោគជ័យរបស់កម្ពុជាកន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។ សម្តេចតេជោ​បានមានប្រសាសន៍ថា ជំនួយនេះបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា។

សូមបញ្ជាក់ថា វិនិយោគទុនជប៉ុននៅកម្ពុជាចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ មានសរុបចំនួន ១៣៧គម្រោង ជាមួយទុនសរុបប្រមាណ ២,៤៨៦លានដុល្លារអាមេរិក។ គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់បាវិត កំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះមួយ ព្រមទាំងបានអញ្ជើញឆ្លើយនូវសំណួរទាំងឡាយរបស់អ្នកវិនិយោគជប៉ុននៅក្នុងសិក្ខាសាលាមួយស្តីពីការវិនិយោគនៅកម្ពុជា។ ទាំងក្នុងសុន្ទរកថា និងការឆ្លើយនូវសំណួរនានា សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញនូវសក្តានុពល និងភាពអំណោយផលជាច្រើនរបស់កម្ពុជាសម្រាប់អ្នកវិនិយោគ។ ជាពិសេសការធ្វើកំណែទម្រង់លើបញ្ហាជាច្រើនរបស់កម្ពុជានៅក្នុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលភាពងាយស្រួលដល់អ្នកធ្វើធុរកិច្ចទាំងឡាយ៕