* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងផ្នែកច្បាប់៖ បទចាប់ ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់

23-06-2019 13:56

(ភ្នំពេញ)៖ មនុស្សគ្រប់រូបកើតមក មានសិទិ្ធរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួនដោយគ្មាន​បុគ្គលណា​មួយអាច​ត្រូវបានបំ​ពានលើសិទិ្ធ​ទាំងនេះ ឬធ្វើការ​ចាប់ឃុំឃាំង និងបង្ខាំង​រូបរាងកាយ ដោយគ្មានកា​រ​អនុញ្ញាត​ពីច្បាប់ទ្បើយ ។

ការបំពាន​សិទ្ធិសេរីភាពរ​បស់អ្នកដទៃ​ដោយការចា​ប់ឃុំឃាំង និងបង្ខាំង ពីសំណា​ក់បុគ្គល​សាមញ្ញក្រៅពី​អាជ្ញាធរស្របច្បាប់ និងគ្មានការ​អនុញ្ញាត​ដោយច្បាប់​ផងនោះ គឺជាអំពើ​ខុសច្បាប់ ។ ប៉ុន្តែក្នុងករណីបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្តែង ច្បាប់បានអនុញ្ញាតឲ្យគ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ ។

ដើម្បីយល់កាន់តែច្បាស់ថា តើ «បទចាប់ឃុំឃាំង និងការបង្ខាំង ដោយខុសច្បាប់» ត្រូវបាន​ច្បាប់​ធ្វើការផ្តន្ទាទោស​កម្រិតណា? កម្មវិធី​យល់ដឹង​ផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហកា​រជាមួយក្រុម​មេធាវី​កម្ពុជាស​ហប្រតិបត្តិការ​អន្តរជាតិ នឹងធ្វើការ​បង្ហាញជូនបងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

យោងតាមមាត្រា៣៨ កថាខណ្ឌ៣,៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ញត្តិថា «ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវបាន​ហាមឃាត់មិន​ឲ្យធ្វើឡើយ»។ តាមខ្លឹមសារ​ខាង​លើនេះ បានបង្ហាញថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានការពារកិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងរ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយទ្បើយ ។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសនេះ ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រា ២៥៣ បទចាប់ឃុំឃាំង នឹងបង្ខាំង​ដោយ​ខុសច្បាប់​បានបញ្ញត្តិថា បុគ្គល​ដែលចាប់ ដែលឃុំឃាំង ឬដែលបង្ខាំ​ងបុគ្គល​ផ្សេងទៀត ដែលគ្មាន​បញ្ជាពី​អាជ្ញាធរ​ស្របច្បាប់ ឬក្រៅពី​ករណីដែ​លច្បាប់អនុញ្ញាត ត្រូវផ្តន្ទា​ទោស៖

១. ដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួនមានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ។
២. ដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួនមានរយៈពេលចាប់ពី ៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង ១ (មួយ) ខែ ។
៣. ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅដល់ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួន មានរយៈពេលស្មើ ឬលើសពី ១ (មួយ) ខែ ។

ស្ថានទម្ងន់ទោសនៃបទល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ៣០ (សាមសិប) ឆ្នាំ ក្នុងករណីដោយមានទារុណកម្ម ឬអំពើឃោរឃៅ ឬបណ្តាលឲ្យមានមនុស្សស្លាប់ដោយគ្មានបំណងនឹងធ្វើឱ្យស្លាប់ ឬ ការប្រព្រឹត្តក្នុងគោលបំណងជំរិតយកទ្រព្យសម្បត្តិ ឬទាមទារឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ។

ដើម្បីងាយស្រួលយល់អំពីបទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ យើងសូមលើកឧទាហរណ៍មកបង្ហាញ ជូនដូចតទៅ៖ លោក សុខ និងលោក សៅ មានកំហឹង​ជាខ្លាំងជា​មួយនឹងចោរ​ដែល តែងតែចូ​លមកលួច​សម្ភារៈក្នុងផ្ទះរប​ស់ពួកគាត់ នៅពេល​ដែលពួកគាត់​មិននៅផ្ទះ ។

នៅថ្ងៃមួយពួកគាត់ទាំងពីរនាក់បានមកទាន់ និងឃើញចោរម្នាក់​កំពុង​លួចសម្ភារៈ​នៅក្នុងផ្ទះ​របស់​ពួកគាត់ ពួកគាត់​ទាំង​ពីរបានចាប់​ចោរនោះ​យកទៅ ឃុំក្នុងរោង​បាយ​របស់ខ្លួនរ​យៈពេលមួយ​សប្តាហ៍ និងបាន​ធ្វើទារុណ​កម្មលើ​ចោរ​នោះ​ទៀតផង។

យោងតាមអង្គហេតុខាងលើយើងអាចសន្និដ្ឋានបានថា លោក សុខ និងលោក សៅ ពិតជាជនរងគ្រោះនៃអំពើលួចនោះមែន ប៉ុន្តែពួកគាត់គ្មានសិទិ្ធឃុំឃាំងជនសង្ស័យលើសរយៈពេលកំណត់ដោយច្បាប់ទ្បើយ ពួកគាត់​អាច​ត្រឹមតែ ចាប់ចោរ​នោះយ​កទៅ​​ប្រគល់ជូន មន្រ្តីនគរបាល​យុត្តិធម៌​ដែល​នៅជិតតែប៉ុណ្ណោះ ។

ទង្វើរបស់ពួកគាត់ខាងលើជាអំពើខុសច្បាប់អាចនឹងត្រូវប្រឈមចំពោះ​មុខច្បាប់​និងត្រូវផ្តន្ទាទោស​តាមបញ្ញត្តិ​នៃមាត្រា​ខាងលើនេះ ។ ចំពោះបទ​ល្មើស​ខាងលើ​នេះអាចនិង​ត្រូវបាន​ប្រកាស​ទោសបន្ថែម ដូចមាន​បញ្ញតិក្នុងមាត្រា ២៥៥ នៃក្រម​ ព្រហ្មទណ្ឌ ។

សរុបមក បទចាប់ឃុំឃាំង ឬការបង្ខាំងដោយខុសច្បាប់ ដែលគ្មានការបញ្ជាពីអាជ្ញាធរស្របច្បាប់ និងគ្មាន ការអនុញ្ញាតពីច្បាប់ត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិថាជាអំពើខុសច្បាប់ ​និងត្រូវ​ផ្តន្ទាទោស​យ៉ាងតឹងរឹង​ទៅលើបុគ្គល​ដែលបាន​ប្រព្រឹត្ត​អំពើនោះ ក្នុងគោល​បំណង​ការពារ​សិទ្ធិសេរីភាព កិត្តិយស និងសេចក្តី​ថ្លៃថ្នូររប​ស់​ប្រជាពលរដ្ឋ ។