* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យការបរទេស៖ រឿងរឹតបន្តឹងទិដ្ឋាការរបស់កម្ពុជា ត្រូវបានបំផ្លើសដោយវិទ្យុអាស៊ីសេរី (Video inside)

24-07-2019 16:19

(ភ្នំពេញ)៖ ការរឹតបន្តឹងទិដ្ឋាការទៅលើជនបរទេសរបស់កម្ពុជា ត្រូវបានវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយបំផ្លើសខុសពីការពិត ដែលធ្វើឱ្យមហាជនទូទៅមានការភាន់ច្រឡំ។ នេះជាការអះអាងរបស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សារវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ដែលចប់អាណត្តិ នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក កេត សោផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការបទេសបានចេញសេចក្តីណែនាំ ទៅគ្រប់ស្ថានតំណាង របស់ខ្លួននៅក្រៅប្រទេសឱ្យរឹតបន្តឹងការផ្តល់ទិដ្ឋការ ប៉ុន្តែជាអកុសលមានព័ត៌មាន យើងហៅថាជាព័ត៌មានបំភ្លៃពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ (ខែកក្កដា) គាត់ចុះផ្សាយថា ក្រសួងការបរទេស បានណែនាំឱ្យស្ថានតំណាងទាំងអស់គឺមិនផ្តល់ទិដ្ឋាការ ឱ្យសមាជិកសភាអឺរ៉ុប ៦នាក់ អញ្ចឹងព័ត៌មាននេះ ជាព័ត៌មានបំភ្លៃ ការណែនាំដែលកម្ពុជាស្វាគមន៍គ្រប់ជនបរទេសទាំងអស់ដែលមកស្រុកខ្មែរ»។

ការឆ្លើយតបភ្លាមៗរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងខ្លាំងក្លា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងនៃការដាក់មន្ត្រីអឺរ៉ុប៦នាក់ ក្នុងបញ្ជីខ្មៅ ដែលមិនផ្តល់ទិដ្ឋការ។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា សម្រាប់ការចេញសេចក្តីណែនាំរបស់ក្រសួងទៅស្ថានតំណាងរបស់ខ្លួននៅតាមបណ្តាប្រទេសនានានោះ គឺកម្ពុជា មិនកំណត់មិនផ្តល់ ឬរឹតបន្តឹងវីសា «ទិដ្ឋាការ» ដល់បុគ្គលជនបរទេសណាម្នាក់នោះទេ ក៏ប៉ុន្តែវិទ្យុអាស៊ីសេរី បែរជាចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតទាំងស្រុងទៅវិញ។

ទោះជាយ៉ាងនេះក្តី បើតាម លោក កេត សោផាន់, សម្រាប់ប្រទេសឯករាជ្យ អធិបតេយ្យ គឺមានសិទ្ធិបដិសេធ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ដើម្បីរឹតបន្តឹងទៅលើជនបរទេសណាម្នាក់ ឬក្រុមណាមួយ ដែលចូលមកក្នុងប្រទេសខ្លួន ដោយមូលហេតុអាចនឹងបង្កឱ្យមានផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ របស់ប្រទេសខ្លួន៕