* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកភូមិ៣២គ្រួសារនៅស្រុកអង្គស្នួល តវ៉ារឿងដីផ្លូវកម្មសិទ្ធិឯកជននៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ជាមួយថៅកែដីឡូតិ៍ និងអាជ្ញាធរឃុំ

05-04-2020 16:40

(កណ្ដាល)៖ ក្រោយផ្ទុះការពិតពាក់ព័ន្ធនឹងករណីដីជាប់ផ្លូវសឡា ដែលជាដីឡូត៍លក់ឱ្យថៅកែក្លឹបរស្មីពេជ្រនិល និងឯកជនម្នាក់ទៀត ក៏កើតមានការតវ៉ាមិនសុខចិត្តពីសំណាក់អ្នកភូមិទាំង ៣២គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដោយរិះគន់ថា ថៅកែដីឡូត៍បានគប់គិតជាមួយភូមិ ឃុំ ស្រុក លាក់បាំងព័ត៌មានដីឡូត៍ចំនួន២ ដែលជាប់ផ្លូវសឡា ដោយមិនបានបញ្ជាក់ប្រាប់ពលរដ្ឋឱ្យដឹងថា ជាដីសម្រាប់លក់នោះទេ។

អ្នកស្រី សេន សូហ្វី បានបន្តទៀតថា ពេលពួកគាត់ទិញដីនេះ គេមិនឃើញថៅកែដីឡូត៍ដាក់បង្គោលពុះឡូត៍នៅលើដីឡូត៍ជាប់ផ្លូវសឡានោះទេ ដែលជាហេតុនាំឱ្យពួកគាត់យល់ថា នេះជាយុទ្ធសាស្ត្រទីផ្សារបោកឱ្យពលរដ្ឋទៅទិញដី ព្រោះមានផ្លូវធំ ប៉ុន្តែពេលលក់ឱ្យអ្នកភូមិអស់ហើយ ធ្វើផ្ទះស្នាក់អស់ហើយ បែរជាលេចចេញដីជាប់ផ្លូវសឡានេះ ទៅជាកម្មសិទ្ធិឯកជនទៅវិញ ដែលធ្វើឱ្យពលរដ្ឋមានការឈឺចាប់ ព្រោះចាញ់កលល្បិចឈ្មួញទុច្ចរិត សហការជាមួយអាជ្ញាធរដែនដី។

អ្នកស្រីបានបន្តថា អ្នកភូមិទាំងអស់ចោទថៅកែដីឡូត៍ចំនួន ២នាក់ គឺលោក ឡឹង នៅ ជាដង្ខៅគោក្របី និងឈ្មោះ សុន ដែលជាមេឃុំសំរោងលើ និងត្រូវជាស្វាមីរបស់អ្នកស្រី ស៊ុ កល្យាណ មេឃុំដំណាក់អំពិល រកស៊ីមិនមានភាពស្មោះត្រង់ បោកប្រាស់បន្លំភ្នែកពួកគាត់ ដែលធ្វើឱ្យពួកគាត់មានការឈឺចាប់ ស្រក់ទឹកភ្នែក មិនគួរណាថៅកែដីឡូត៍ទាំង២នាក់នេះ មានគំនិតរកស៊ីឱ្យគេឈឺចាប់យ៉ាងដូច្នោះសោះឡើយ។

អ្នកស្រីសង្កត់ធ្ងន់ថា អ្នកភូមិមានចម្ងល់ជាខ្លាំង លើឯកសារផ្ទេរកម្មសិទ្ធិអចលនទ្រព្យ១សន្លឹក បោះត្រាពីអភិបាលស្រុកអង្គស្នួលទទួលស្គាល់ការទិញលក់នេះ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្នុងឯកសារនោះបានបញ្ជាក់យ៉ាងច្បាស់ នូវចំណុចប៉ែកខាងកើតនៃដីឡូត៍របស់អ្នកស្រី សូហ្វី បញ្ជាក់ថាជា ផ្លូវ ប៉ុន្តែបន្ទាប់ពីមានរឿងរ៉ាវតវ៉ាកើតឡើង ក៏ស្រាប់តែមានលិខិតផ្ទេរកម្មសិទ្ធិលើប្លង់ដីតែមួយ ចេញដោយរដ្ឋបាលស្រុកអង្គស្នួលដដែល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បែរជាកោសលុបអក្សរផ្លូវ ហើយបន្ថែមឈ្មោះ គង់ អេងឈាង ដែលជាថៅកែក្លឹបរស្មីពេជ្រនិលទៅវិញ ដែលលិខិត២សន្លឹកនេះ ហាក់មិនប្រក្រតីសោះឡើយ។

យ៉ាងណាមិញ អ្នកស្រី សេន សូហ្វី នៅតែស្នើសុំលោកអភិបាលខេត្ត គង់ សោភ័ណ្ឌ មេត្តាពិនិត្យលើរឿងរ៉ាវនេះផង ពិសេសពិនិត្យមើលលើការងាររបស់មន្ត្រីក្រោមឱវាទផងដែរ ដែលចេញឯកសារមិនច្បាស់លាស់។

ជុំវិញករណីនេះ អ្នកស្រី ស៊ុ កល្យាណ មេឃុំដំណាក់អំពិល បានលើកឡើងថា ខាងអាជ្ញាធរបានព្យាយាមដោះស្រាយបញ្ហាទាំងនេះម្ដងជា២ដងហើយ ដោយខាងភាគីម្ចាស់ក្លឹបយល់ព្រមសម្បទាន ៣ម៉ែត្រ បន្ថែមពីលើដីរបស់ឈ្មោះ ភឹម ផន ចំនួន៥ម៉ែត្រទៀត ដែលជាការបើកផ្លូវសម្រាប់ពលរដ្ឋចេញចូល ហើយបញ្ហានេះខាងភាគី សេន សូហ្វី និងអ្នកភូមិបែរជាទាមទារផ្លូវទំហំដូចដើម។ លោកថា ឱ្យបើកយ៉ាងណាទៅ បើនេះជាដីកម្មសិទ្ធិឯកជនហ្នឹង?

ចំពោះឯកសារដែលពលរដ្ឋឆ្ងល់នោះ អ្នកស្រីមេឃុំបានបញ្ជាក់ទៀតថា នេះជាកំហុសរបស់អ្នកស្រី ដោយស៊ីញ៉េលើឯកសារមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយ ព្រោះការងារច្រើនពេក ហើយឯកសាររុញទៅខាងស្រុក ក៏វាយត្រាទុកចិត្តលើឃុំ ប៉ុន្តែពេលដឹងខ្លួនថាបានសរសេរខុស អាជ្ញាធរក៏ចេញលិខិតត្រឹមត្រូវមកជូនអ្នកស្រី សេន សូហ្វី វិញ ដើម្បីបញ្ចប់ការយល់ច្រឡំ។

អ្នកស្រីមេឃុំបញ្ជាក់ទៀតថា អាជ្ញាធរនឹងនៅតែសម្របសម្រួលបន្តទៀត ពោលគឺគ្រប់ភាគីអាចទទួលបានដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះទាំងអស់គ្នា ដោយមិនឱ្យខាងណាមានការទោមនស្សនោះទេ ។

ជុំវិញករណីនេះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានប្រាប់ Fresh News ថា ករណីអ្នកភូមិទាមទារនេះ មិនត្រឹមត្រូវឡើយ ព្រោះដីនេះជាដីរបស់កម្មសិទ្ធិឯកជន។ រីឯខាងភាគីថៅកែដីឡូត៍ទាំង ២នាក់ Fresh News ពុំទាន់អាចទាក់ទងសុំការបំភ្លឺបានឡើយ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០៕