* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋនាំគ្នាតវ៉ាជាថ្មី រឿងដីទំនាស់ឃ្លាំងកា៨៨ ក្រោយមន្ដ្រីយោធាលើកផ្លាកមូលដ្ឋានកងទ័ព លើដីទំនាស់ដែលមិនទាន់បានដោះស្រាយចប់

12-04-2020 16:04

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាង ៣០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋជាង ១២០គ្រួសារ ដែលមានដីអាស្រ័យផលនៅចំណុចដីឃ្លាំងកា៨៨ជាដីទំនាស់ ស្ថិតនៅក្នុងភូមិត្រោកលិច ឃុំស្រែថ្មី និងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការតវ៉ាជាថ្មី បន្ទាប់ខាងក្រុមយោធា លើកផ្លាកមូលដ្ឋានកងទ័ព នៅលើដីទំនាស់ដែលមិនទាន់បានដោះស្រាយគ្នារួចរាល់។

លោក យឹម ឆិន តំណាងប្រជាពលរដ្ឋ បានលើកឡើងថា ដីជាង២០០ហិកតានៅចំណុចនេះ ប្រជាពលរដ្ឋបានកាន់កាប់ធ្វើស្រែចំការ តាំងពីឆ្នាំ១៩៨២រហូតមក។ លុះដល់ឆ្នាំ១៩៨៧-១៩៨៨ ពួកគាត់បានឃើញកងទ័ពមករស់នៅមួយរយៈ ក្រោយមកក៏បានដកថយទៅវិញ ដោយសារតែមានការតវ៉ាពីប្រជាពលរដ្ឋ។ លុះនៅឆ្នាំ២០១៥ ខាងកងទ័ព បានមកតវ៉ា និងទាមទារកាន់កាប់ដីចំណុច ខាងលើនេះ ថាជាដីឃ្លាំងអាវុធកា៨៨របស់កងទ័ពក្រសួងការពារជាតិទៅវិញ។

ទាក់ទងនឹងដីទំនាស់នេះ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំ បានធ្វើរបាយការណ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីប្រវត្តិដីធ្លីនេះ ដោយបានសុំឲ្យសម្តេចជួយដោះស្រាយជូនប្រជាពលរដ្ឋ។

ប៉ុន្តែក្រោយមកស្រាប់តែខាងយោធាក្រសួងការពារជាតិ បានចាត់តាំងមន្ត្រីយោធា ៤រូប ចុះមកស្រាវជ្រាវដីខាងលើនេះ បន្ទាប់មកក៏មាន ស.ជ.ណមួយ បានប្រគល់ដីទំនាស់នេះ ជាដីឃ្លាំងអាវុធកា ៨៨ ឲ្យយោធាតែម្តង ខណៈដែលរឿងនេះមិនទាន់មានការដោះស្រាយ ជាមួយប្រជាពលរដ្ឋនៅឡើយ។

ទាក់ទងនឹងការលើកផ្លាកមូលដ្ឋានកងទ័ពនៅលើដីទំនាស់នេះ ប្រជាពលរដ្ឋសំណូមពរឲ្យខាងយោធាទម្លាក់ផ្លាកនេះវិញ ព្រោះថា បើយកតំបន់នេះ ដាក់ជាមូលដ្ឋានកងទ័ពមែននោះ ពួកគាត់ពិតជា មិនអាចចេញចូលធ្វើស្រែចំការ និងចេញចូលមើលគោក្របីបានទៀតឡើយ ព្រោះតំបន់នេះជាទឹកដីដែលពួកគាត់ ធ្លាប់អាស្រ័យផល ក៏ដូចជាភូមិសាស្រ្តមួយ ដែលពួកគាត់កាន់កាប់ និងចេញចូលមើលគោក្របី កាប់អុសតាំងពីឆ្នាំ១៩៨២ មកម្ល៉េះ។

ពួកគាត់សំណូមពរដ៏ទទូចដល់សម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងរឿងខាងលើនេះ ឲ្យប្រជាពលរដ្ឋទទួលបានដីដែលខ្លួន ធ្លាប់អាស្រ័យផលតាំងពីយូរយារមកហើយ មកកាន់កាប់ធ្វើស្រែចំការចិញ្ចឹមជីវិតវិញ។

ដោយឡែក លោកវរសេនីយ៍ទោ ផាន់ សិលា មេបញ្ជាការរងគ្រប់គ្រងឃ្លាំងកា៨៨នេះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការលើកផ្លាកមូលដ្ឋានកងទ័ព និងរឿងទំនាស់ដីធ្លីនេះ គឺជាការងាររបស់មេបញ្ជាការ ដូច្នេះចំពោះសំណូមពររបស់ប្រជាពលរដ្ឋ លោកនឹងរាយការណ៍ជូនទៅថ្នាក់លើ ឯការសម្រេចយ៉ាងណានោះ អាស្រ័យទៅលើថ្នាក់លើជាអ្នកសម្រេចទៅចុះ ចំពោះលោកគ្រាន់តែជាអ្នកការពារ ទីតាំងពុំមានសិទ្ធិសម្រេចឡើយ៕