* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគបាលចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

20-04-2020 13:59

(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាឲ្យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកប្រតិបត្តិការចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅត្រង់ចំណុចអាងកំបុត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពុង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ករណីឈូសឆាយដីព្រៃនេះ មានរយៈពេល ២-៣ថ្ងៃមកហើយ ក្នុងនោះកម្លាំងការិយាល័យនគរបាល បានចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកនៅតំបន់ខាងលើ តែដោយដឹងខ្លួនថា សមត្ថកិច្ចចុះទៅបង្រ្កាប អ្នកបើកត្រាក់ទ័រ ក៏បានបើករត់គេចពីរកន្លែងធ្វើសកម្មភាពឈូសឆាយ រហូតដល់ចំណុចលើខ្នងអាងតាណារ៉េ ស្ថិតនៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹក កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់មាន៖ ឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឈ្មោះ វ៉ែន ថេង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ ឈ្មោះ យ៉ុត ពន្លក ភេទប្រុស អាយុ២០ឆ្នាំនៅភូមិ ជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ និងឈ្មោះ ហ៊ុន ហង្សស៊ឺ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានបានដកហូតសម្ភារៈបានដូចជា ត្រាក់ទ័រម៉ាក់ គូបូតា៨៥-៤០ ចំនួន២គ្រឿង ពណ៍ក្រហម។ គូបូតា៩៥-៤០ចំនួន១គ្រឿង ពណ៍ក្រហម និងទូរស័ព្ទដៃចំនួន៣គ្រឿង។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្ភារវត្ថុតាង និងជនសង្ស័យខាងលើ បានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថាអាជ្ញាធរខេត្តកំពង់ធំ បានចុះបង្រ្កាបទ្រង់ទ្រាយធំដោយចាប់បានត្រាក់ទ័រជាច្រើនគ្រឿង កាលពីកន្លងរួចមកហើយៗ កាលពីថ្ងៃទី១៦ថ្មីៗនេះ ក៏បានចាប់ត្រាក់ទ័រចំនួន២គ្រឿងផងដែរ៕