* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋ៦គ្រួសារ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្នើអាជ្ញាធរ និងស្ថាប័នតុលាការពន្លឿន ការដោះស្រាយដីទំនាស់ពួកគាត់ឱ្យឆាប់រហ័ស

09-05-2020 17:16

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ៦គ្រួសារ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែឧសភានេះ បានស្នើសុំដល់អាជ្ញាធរ និងស្ថាប័នតុលាការ មេត្តាពន្លឿន នីតិវីធីដោះស្រាយបញ្ហាទំនាស់ធ្លីរបស់ពួកគាត់ ជាមួយភាគីម្ខាងទៀត លើផ្ទៃដី ១០ហិកតា ដោយសារតែកាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២០ ត្រូវបានភាគីម្ខាងទៀត យកគ្រឿងចក្រ ៣គ្រឿង ទៅធ្វើការឈូសឆាយដីព្រៃទាំងនោះ ទាំងមិនទាន់បានដោះស្រាយគ្នាបញ្ចប់រឿងនៅឡើយ។

បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលដ្ឋទាំង ៦គ្រួសារ និងភាគីម្ខាងទៀត ស្ថិតនៅចំណុច ភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ នេះបើតាមការអះអាង របស់ប្រជាពលរដ្ឋទាំង ៦គ្រួសារខាងលើនេះ។

ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងថា ដោយសារតែបញ្ហាដីទំនាស់ខាងលើនេះ ទើបបណ្ដាលឱ្យសមត្ថកិច្ចឃាត់ខ្លួនពួកគាត់៤នាក់ យកទៅឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងចំនួន ៣យប់៤ថ្ងៃ ព្រមទាំងបានចាប់ដកយកគោយន្តចំនួន ៣គ្រឿងរបស់ពួកគាត់ ហើយមិនទាន់ បានប្រគល់មកឱ្យពួកគាត់វិញរហូតសព្វថ្ងៃនេះ។ បើទោះជាតុលាការបានបង្គាប់ឱ្យពួកគាត់ធ្វើឯកសារ ពីអាជ្ញាធរភូមិ-ឃុំឱ្យបានត្រឹមត្រូវ ហើយយកមកដាក់ជូនតុលា ការធ្វើការពិនិត្យសិន ទើបប្រគល់គោយន្តទាំង ៣គ្រឿងនោះ ឱ្យមកពួកគាត់វិញក៏ដោយ ក៏មកដល់ពេលនេះ ពួកគាត់បានធ្វើឯកសារដាក់ជូនទៅតុលាការ តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រួចរាល់ហើយ ក៏នៅតែមិនទាន់ឃើញប្រគល់គោយន្តមក ឱ្យពួកគាត់វិញនៅឡើយ។

ដោយសារតែរដូវនេះ ជារដូវធ្វើស្រែចំការហើយពួកគាត់គ្មានគោក្របី ដើម្បីភ្ជួររាស់ពឹងទៅលើគោយន្តដែលពួកគាត់បានលក់គោ ក្របី និងចងការប្រាក់ពីអង្គការ ដើម្បីយកប្រាក់មកទិញគោយន្ត សម្រាប់ជាមធ្យោបាយប្រើប្រាស់ក្នុងការបង្កបង្កើនផលទើបពួក គាត់បានសំណូមពរដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសសុំសំណូមពរ និងសុំក្តីមេតា ពីស្ថាប័នតុលាការ សុំលោកមេត្តាពិនិត្យ និងអនុញ្ញាតប្រគល់គោយន្តឱ្យពួកគាត់វិញ ដើម្បីពួកគាត់ បានយកមកប្រកបមុខរបរធ្វើស្រែចម្ការ ព្រោះរដូវនេះជារដូវធ្វើស្រែចំការហើយ។ នឹងម៉ាងទៀតក៏បានស្នើសុំ ដល់ស្ថាប័នតុលាការ មេត្តាពន្លឿន ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងពួកគាត់ទាំង៦គ្រួសារ និងភាគីម្ខាងទៀត ឱ្យបានឆាប់ដោយក្តីអនុគ្រោះផង។

ជុំវិញបញ្ហានេះ លោក មុំ រដ្ឋ ប្រធានភូមិ បាលស្រុកសាមគ្គីមានជ័យ មិនទាន់អាចសុំការបញ្ជាក់ ពីបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ៦គ្រួសារ បាននៅឡើយទេ ដោយសារតែលោកបានប្រាប់តាមទូរស័ព្ទមកវិញថា លោកនឹងឡើងមកជួបផ្ទាល់ ជាមួយនឹងអ្នកយកព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីបកស្រាយអំពីបញ្ហានេះ ជូនអង្គភាពព័ត៌មាន ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដោយផ្ទាល់។

តែមកដល់ម៉ោងជាង២ រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ អ្នកយកព័ត៌មាន ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅមិនទាន់ឃើញ លោក មុំ រដ្ឋ មកជួបតាមការសន្យារបស់លោក ដើម្បីបកស្រាយជុំវិញករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋទាំង ៦គ្រួសារ នៅស្រុកសាមគ្គីមានជ័យនេះ នៅឡើយទេ។

ដោយឡែកលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះថា បញ្ហារឿងដីទំនាស់ រវាងប្រជាពលរដ្ឋ៦គ្រួសារ នៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជាមួយនឹង ភាគីម្ខាងទៀត គឺភាគីម្ខាងគេមានឯកសារកាន់កាប់ដីធ្លីត្រឹមត្រូវ ដូច្នេះ គេមិនបានទៅរំលោភយកដីប្រជាពលរដ្ឋទាំង ៦គ្រួសារ ដូចដែលការអះអាង របស់ពួកគាត់នោះទេ។ ហើយម្យ៉ាងរឿងនេះ ក៏នៅក្នុងដៃតុលាការហើយ ដូច្នេះ គឺផុតពីការដោះស្រាយរបស់អាជ្ញាធរហើយដែរ៕