* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេភូមិ និងពលរដ្ឋក្នុងឃុំចំនួន៣ ស្រុកពញាឮ ខេត្តកណ្តាល ផ្ទុះការតវ៉ាសុំឲ្យថ្នាក់លើជួយដោះស្រាយ ក្រោយមានគេយកគ្រឿងចក្រកាយផ្តាច់ផ្លូវ ៥កន្លែង មិនអាចធ្វើដំណើរបាន (Video inside)

18-05-2020 12:23

(កណ្តាល)៖ មេភូមិ និងប្រជាពលរដ្ឋនៅក្នុងឃុំឈ្វាំង ឃុំទំនប់ធំ និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅចុងសប្តាហ៍នេះ បានលើកគ្នាតវ៉ាស្នើសុំឲ្យអាជ្ញាធរស្រុកជួយដោះស្រាយក្រោយ ឈ្មោះ ផេង សុង យកគ្រឿងចក្រកាយផ្តាច់ផ្លូវចំនួន ៥កន្លែង។

ការតវ៉ានេះធ្វើឡើងក្រោយពេលដែលកំណាត់ផ្លូវក្រាលគ្រួសក្រហម ត្រូវគេកាយផ្តាច់មិនអាចធ្វើដំណើរបាន ចំណែកអាជ្ញាធរឃុំមិនអាចដោះស្រាយបាន ដោយរុញដាក់គ្នាទៅវិញទៅមក និងលើកហេតុផលថា ហួសសមត្ថភាព។

ប្រជាពលរដ្ឋ និងមេភូមិ សុទ្ធតែបានលើកឡើងដូចគ្នាថា ផ្លូវមួយខ្សែនេះ ជាផ្លូវរទេះមានតាំងពីមុនសម័យរបបប៉ុលពតមកម្ល៉េះ លុះមកដល់ពេលថ្មីៗនេះ មានសប្បុរសជនម្នាក់ឈ្មោះ ស្វាយ សំអឿន បានធ្វើផ្លូវនេះដោយក្រាលគ្រួសក្រហមតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ការស្ថាបនាផ្លូវនេះ តាមរយៈអាជ្ញាធរវាស់វែងបោះបង្គោលព្រុំតាមក្បាលដីរបស់ប្រជាពលរដ្ឋ និងព្រុំប្រទល់ភូមិឃុំរៀងៗខ្លួន។ ក្រោយពេលដែលលោក ស្វាយ សំអឿន ស្ថាបនាផ្លូវរួចរាល់ស្រាប់ តែឈ្មោះ ផេង សុង យកគ្រឿងចក្រមកកាយផ្តាច់តែម្តង ដោយអះអាងថា ធ្វើផ្លូវលើដីរបស់គាត់។ នេះបើតាមការបញ្ជាក់ពីលោក សំ អូន សមាជិកក្រុមប្រឹក្សាឃុំទំនប់ធំ ស្រុកពញាឮ។

ប្រជាពលរដ្ឋ និងមេភូមិ បានទទូចស្នើសុំឲ្យអាជ្ញាធរស្រុកជួយដោះស្រាយធ្វើយ៉ាងណាឲ្យឈ្មោះ ផេង សុង កាយលុបសំអាតផ្លូវឲ្យរៀបស្មើវិញ បើពុំនោះទេនៅពេលមានភ្លៀង និងរដូវវស្សាចូលមកដល់ មិនអាចធ្វើដំណើរបានដោយសារផុករអិល និងទឹកលិច។

ម្យ៉ាងទៀតផ្លូវនេះមានសារៈសំខាន់ណាស់ សំរាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត ជាពិសេសកម្មកររោងចក្រតែម្តង ដោយមិនបាច់ធ្វើដំណើរទៅធ្វើការវាងតាមផ្លូវ៥១ ពីព្រោះផ្លូវនេះជាផ្លូវកាត់កម្មកររោងចក្រពេលចេញសំរាកពីធ្វើការថ្ងៃត្រង់អាចមកហូបបាយផ្ទះបាន។ ប៉ុន្តែបើធ្វើដំណើរទៅតាមផ្លូវ៥១វិញ គឺឆ្ងាយមិនអាចមកហូបបាយផ្ទះនៅចេញ សំរាកពីធ្វើការថ្ងៃត្រង់បានទេ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រធានភូមិតាគោក បាននិយាយថា ភូមិបាលស្រុក បានកាត់ផ្លូវនេះចំនួន ៤ម៉ែត្រម្ខាង ហើយផ្លូវនេះមាននៅក្នុងប្លង់ដីរបស់ឈ្មោះ ផេង សុង ទៀត ចុះមូលហេតុអ្វីបានជាមិនឲ្យគេធ្វើផ្លូវ ហើយកាយផ្តាច់ផ្លូវរបស់គេទៅវិញ ហើយបើកាយផ្តាច់រំលាយផ្លូវអីច៊ឹង ចុះផ្លូវនៅក្នុងប្លង់ដីរបស់ឈ្មោះ ផេង សុង ផ្លូវនៅខាងណាទៅវិញ?

លោកក៏បានបន្ថែមថា បង្គោលដែលគេបោះសងខាងផ្លូវនោះ គឺក្រុមហ៊ុនឈ្មោះ ផេង សុង ជាអ្នកបោះ ហើយការបោះបង្គោលសងខាងផ្លូវនេះ គឺដើម្បីសំគាល់ថាជាផ្លូវ។ លោក ក៏បានសំណូមពរសូមឲ្យអ្នកកាយធ្វើផ្លូវឲ្យស្អាតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកដែលធ្វើការរោងចក្របានធ្វើដំណើរបានស្រួលឡើងវិញ និងងាយស្រួលសម្រាប់ ប្រជាពលរដ្ឋដឹកកសិផលផ្សេងៗ។

ស្ត្រីឈ្មោះ ចេក ផល្លា នៅភូមិព្រែកចាពណ៌ ឃុំជ្រៃលាស់ ជាកម្មការិនីធ្វើការនៅរោងចក្រធ្វើកាបូប ដែលកំពុងធ្វើដំណើរតាមផ្លូវនេះ បានអរគុណដល់អ្នកដែលបានស្ថាបនា ផ្លូវមួយខ្សែនេះ បានយ៉ាងល្អស្អាត ងាយស្រួលក្នុងការធ្វើដំណើរ ចុះហេតុអ្វីបានជាមានអ្នកផ្សេងមកកាយផ្តាច់ផ្លូវនេះអីចឹង កាលពីមុនដែលមិនទាន់មានផ្លូវមួយខ្សែនេះ ពេលគាត់ទៅធ្វើដំណើរ ទៅធ្វើការនៅរោងចក្រគឺសែនលំបាក ជួនកាលធ្វើដំណើរតាមផ្លូវវៀងរហូតដល់ភូមិផ្សេងមានចំងាយឆ្ងាយ ហើយផ្លូវមួយខ្សែនេះ គឺជាផ្លូវកាត់ដែលធ្វើឲ្យគាត់ចំណេញពេលវេលា ក្នុងការធ្វើដំណើរ ហើយអ្នកនាងសំណូមពរសូម អ្នកកាយផ្តាច់ផ្លូវសូមឲ្យកាយភ្ជាប់ផ្លូវឡើងវិញ ដើម្បីឲ្យពួកគាត់ស្រួលធ្វើដំណើរទៅធ្វើការឡើងវិញ។

លោក ផាន់ ភឿន ជាប្រជាពលរដ្ឋរស់នៅភូមិតាគោគ ក៏បានលើកឡើងដែរថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ បងប្អូនកម្មករកម្មការិនីរោងចក្រ គឺតែងតែធ្វើដំណើរចេញពីរោងចក្រមក មានភាពងាយស្រួលណាស់ ហើយឥឡូវត្រូវបានគេកាយផ្តាច់អីចឹងគឺធ្វើឲ្យពួកគាត់មានការលំបាកក្នុងការធ្វើដំណើរ ហើយបើរដូវភ្លៀង គឺធ្វើដំណើរលែងរួចតែម្តង ដូច្នេះគាត់ក៏សំណូមពរសូម ឲ្យតភ្ជាប់ធ្វើផ្លូវនេះឲ្យស្អាតឡើងវិញដើម្បីអោយពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំងាយស្រួលក្នុងការធ្វើដំណើរ។

ពាក់ព័ន្ធនឹងការស្នើសុំនេះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានប្រាប់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា លោកក៏បានទទួលដំណឹងនេះដែរ ហើយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ លោកនឹងចាត់ចែងឲ្យអភិបាលរងស្រុកចុះទីពិនិត្យទីតាំងផ្លូវនោះដើម្បីរាយការណ៍ជូនលោក។

សម្រាប់លោក ផេង សុង ដែលរងការចោទថា បានកាយកាត់ផ្លូវ មិនទាន់អាចសុំការបកស្រាយបាននៅឡើយទេ៕