* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋដែលបានអាស្រ័យផល លើដីក្រុមហ៊ុន «នុភាពសុភី» ចូលរួមដោះស្រាយ ដើម្បីទទួលបានផលប្រយោជន៍រួមទាំងអស់គ្នា

21-05-2020 11:17

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលលើដីក្រុមហ៊ុន «នុភាពសុភី» ចូលរួមដោះស្រាយ ដើម្បីទទួលបានផលប្រយោជន៍ រួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដោយឈរលើគោលការណ៍ចំនួនពីរ គឺគោលការណ៍៥០% ស្មើគ្នា និង៤០% ជូនក្រុមហ៊ុន ៦០%ជូនប្រជាពលរដ្ឋ។

លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារសម្របសម្រួលទំនាស់ រវាងក្រុមហ៊ុន «នុភាពសុភី» និងប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា គោលការណ៍ដោះស្រាយ ដោយផ្អែកលើការសម្របសម្រួល ជូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល ជាក់ស្តែង នៅលើក្រុមហ៊ុននុភាពសុភី ក្នុងភូមិសាស្រ្តឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួន ព្រមទទួលយកគោលការណ៍ ដោយគ្មានអ្នកណាបង្ខិតបង្ខំឡើយ។

លោកបន្តថា ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ដែលមានដីកំពុងបង្កបង្កើនផល ជាដំណាំស្វាយចន្ទីធំៗ ក្រុមហ៊ុនផ្តល់ជូនដីចំនួន៦០% និងប្រជាពលរដ្ឋដាំដុះដំឡូង ទទួលបាន៥០% នៃផ្ទៃដីដែល ដែលកំពុងអាស្រ័យផលជាក់ស្តែង។

លោកបន្តទៀតថា ការអនុវត្តការងារនេះ គ្រោងនឹងត្រូវធ្វើការ បញ្ចប់ក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ហើយក្រុមហ៊ុននឹងត្រូវរៀបចំ ចុះបញ្ជីដីរបស់ក្រុមហ៊ុននៅឆ្នាំ២០២១ ជាដីសិម្បទានសេដ្ឋកិច្ច ដែលមានកុងត្រាច្បាស់លាស់ ជាមួយរាជរដ្ឋាភិបាលនោះមានន័យថា ក្រុមហ៊ុនបានទទួលការវិនិយោគដី ពីរាជរដ្ឋាភិបាលដោយស្របច្បាប់។

ចំណែកឯប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល លើដីរបស់ក្រុមហ៊ុនវិញ លើកឡើងដែរថា ការទទួលយករបស់ពួកគាត់ ធ្វើឡើងដោយស្ម័គ្រចិត្ត ព្រោះក្នុងពេលកន្លងពួកគាត់ បានដឹងរួចមកហើយថា ជាដីរបស់ក្រុម តែពួកគាត់នៅតែទន្រ្ទាន និងសុំអាស្រ័យផលដើម្បីចិញ្ចឹមក្រពះ ពេលនេះ ពួកគាត់មានការសប្បាយចិត្ត ដោយទទួលបានដីកាន់កាប់ស្របច្បាប់។

ទន្ទឹមនេះដែរ លោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងស្រុកសន្ទុក លើកឡើងដែរថា គោលការណ៍សម្របសម្រួលរបស់រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានគិតគូរដល់ផលប្រយោជន៍រួម ដែលស្តែងចេញតាមរយៈការគោលការណ៍ច្បាស់លាស់ ជាលាយល័ក្សអក្សររវាងភាគីក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ និងមិនអាចឲ្យក្រុមហ៊ុន ឬប្រជាពលរដ្ឋណាម្នាក់បំពានលើសេចក្តី ទុកចិត្ត គ្នាទៅវិញទៅមកបានឡើយ។

គួបញ្ជាក់ដែរថា ក្រុមហ៊ុន «នុភាពសុភី» បានធ្វើការវិនិយោគលើទីតាំងដីនេះ ចាប់តាំងពីឆ្នាំ២០០៧មក ដែលមានទំហំដីប្រមាណជិត ៣,០០០ហិកតា ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការដាំដុះ លើផ្ទៃប្រមាណជាង៩០០ហិកតា លើដំណាំស្វាយចន្ទី ដំណាំស្វាយ និងដូងក្រអូប និងកៅស៊ូ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនបានស្រូបយកកម្លាំងពលកម្ម របស់បងប្អូនប្រជាពលរដ្ឋប្រមាណ៦០នាក់ ទៅ៧០នាក់ ក្នុងមួយថ្ងៃលើការថែទាំ ដំណាំផ្សេងៗដើម្បីបង្កើនជីវភាពគ្រួសារ៕