* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋគោរពស្រឡាញ់អភិបាលខេត្តពោធិ៍សាត់ តាមរយៈកម្មវិធីដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ ២ថ្ងៃក្នុងមួយសប្តាហ៍ (Video inside)

27-06-2020 11:00

(ពោធិ៍សាត់)៖ ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនានេះ ពោលគឺចាប់ពីវេលាម៉ោង ៨៖២០នាទីព្រឹក រហូតដល់ម៉ោង ៣៖៤០នាទីល្ងាច, អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបន្តទទួលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ «សមាជ» តាមការគ្រោងទុក ក្នុងមួយសប្ដាហ៍ ២ដង។

ដូចសព្វមួយដង ពិធីនេះបានប្រារព្វធ្វើនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ មកពីតាមបណ្ដាស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ បានមកជួបលោកអភិបាលខេត្ត ដើម្បីសុំឱ្យជួយដោះស្រាយបញ្ហាមួយចំនួនដូចជា ទំនាស់ដីស្រែ, ទំនាស់ដីភូមិ, ទំនាស់ផ្លូវដើរ, ទំនាស់ព្រំដី, ទំនាស់រឿងជំពាក់បំណុលគ្នា, អំពើហឹង្សាក្នុងគ្រួសារ (ប្ដីវាយប្រពន្ធ កូនវាយម្ដាយ), សុំដីរស់នៅ និងខ្វះខាតជីវភាពជាដើម ដែលសរុបមកមានប្រមាណ ៦៦ករណីឯណោះ។

បញ្ហាដែលប្រជាពលរដ្ឋលើកឡើងទាំងអស់នេះ បានត្រូវលោក ម៉ៅ ធនិន អភិបាលខេត្ត ដោះស្រាយភ្លាមៗទៅតាមលទ្ធភាពជាក់ស្តែង ដោយមានការដឹងឮបញ្ជាក់ច្បាស់ពីមេភូមិ មេឃុំ ប៉ុស្ដិ៍រដ្ឋបាល អភិបាលក្រុងស្រុក មន្ត្រីជំនាញ និងក្រុមប្រឹក្សាខេត្ត។

ប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា ក្នុងកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសង្ខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ និងត្រូវមានការសណ្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ដើម្បីអាចបញ្ចប់រឿងបាន ចៀសវាងប្ដឹងផ្ដល់គ្នាទៅដល់តុលាការ នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា។

ដំណោះស្រាយប្រកបដោយភាពប៉ិនប្រសព្វ មានគុណធម៌ និងភាពឈ្លាសវៃរបស់លោកអភិបាលខេត្តពោធិ៍សាត់ បានធ្វើឱ្យភាគីទាំងសង្ខាងទទួលយកដោយការពេញចិត្ត មានភាពកក់ក្ដៅ និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ។ វិធីសាស្ត្រសម្របសម្រួលបែបនេះ ពិតជាវិធីសាស្ត្រមួយដ៍ល្អប្រសើរ ក្នុងការជួយដល់ប្រព័ន្ធយុត្តិធម៌ ជាពិសេសអ្វីដែលអស្ចារ្យទៅទៀតនោះ ពេលដោះស្រាយបញ្ហារួចត្រឡប់ទៅផ្ទះវិញ បើចាស់ជរា ជនពិការ ស្រ្តីកូនតូច ឬស្ត្រីមានផ្ទៃពោះ លោកអភិបាលខេត្ត បានជូនជាអង្ករ ថវិកា ឬសារុង សម្រាប់ជួយដោះស្រាយជីវភាព និងសម្រាលបន្ទុកជាដើម។ ដោយសារទង្វើដ៏ល្អបែបនេះហើយ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកអភិបាលខេត្តពោធិ៍សាត់សាយភាយ និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តគោរពស្រឡាញ់គ្រប់ៗគ្នា៕