* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខណ្ឌចំការមន ចុះរុះរើសសំណង់ដែកសង់រំលោភ លើដីចំណីប្រឡាយបឹងត្របែក

29-06-2020 15:00

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ ជាអភិបាលរងខណ្ឌ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានចុះរុះរើសំណង់ឃ្លាំងគ្រោងដែកមួយកន្លែង នៅលើដីប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណៈអាជ្ញាធរ បានចុះហាមឃាត់ច្រើនលើកមកហើយ ។

សំណង់ឆ្អឹងដែកនេះ មានប្រវែង៣៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅលើមាត់ប្រឡាយ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

លោក អាំង សិរីពិសិដ្ឋ បានប្រាប់ដល់តំណាងម្ចាស់ឃ្លាំងថា ជាគោលការណ៍របស់រដ្ឋបាលរាជធានី រាល់សំណង់ថ្មី គឺមិនឲ្យមានការសាងសង់ លើចំណីប្រឡាយជាដាច់ខាត។ ប៉ុន្តែសម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមានពីមុនៗចាស់មកនោះ គឺអាចរស់នៅធម្មតា ហាមខុសរូបភាពដើម ។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានី និងតាមការណែនាំរបស់អភិបាលខណ្ឌ តែងតែណែនាំឲ្យអាជ្ញាធរចុះពិនិត្យ និងធ្វើការហាមឃាត់រាល់សំណង់ទាំងឡាយណា សង់ដោយខុសច្បាប់លើដីសាធារណៈ ត្រូវហាមដាច់ខាតមិនឲ្យសំណង់ សង់រំលោភជាដាច់ខាត។

លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា អាជ្ញាធរខណ្ឌចំការមន មិនអាចឲ្យមានកាសង់រំលោភយកដីរដ្ឋ តាមប្រឡាយបានជាដាច់ខាត។ ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការដោះដូរគ្នាទៅវិញទៅមក គឺថាបងប្អូនរស់នៅត្រង់ណា នៅត្រង់នោះ គឺប៉ុណ្ណា នៅប៉ុណ្ណោះសិនទៅ។
ចឹង «បើសិនមេភូមណាហ៊ាស៊ីញ៉េរ គឺត្រូវទទួលខុសត្រូវជាប់គុក»។

លោកបន្តថា «បើមានវត្តមានខ្ញុំ នៅខណ្ឌចំការមន គឺអត់មានការសង់រំលោភយកដីរដ្ឋ សង់ខុសច្បាប់ជាដាច់ខាត។ ចឹងរឿងពីមុន គឺអូខេ ព្រោះគ្មានវត្តមានខ្ញុំ តែពេលនេះមានវត្តមានខ្ញុំ ខ្ញុំការពារប៉ុណ្ណឹងសិន ហើយចាំពេលណាអស់វត្តមានខ្ញុំ ហើយមានអ្នកដទៃមកជំនួសខ្ញុំនោះ មានគោលការណ៍របៀបមិច ជារឿងរបស់គាត់»។

ក្រោយពីរៀបរាប់ច្បាប់ ប្រាប់តំណាងដែលម្ចាស់ដី ក៏ព្រមឲ្យអាជ្ញាធររុះរើស ដោយម្ចាស់ដីគ្មានកម្លាំងតែអាជ្ញាធរ កាត់ខូចខាត មិនទទួលខុសត្រូវនោះទេ តែម្ចាស់ដីឯកភាពនិងយល់ព្រមលេងតវ៉ាបន្តទៀតហើយ ក្នុងនោះអាជ្ញាធរអរគុណ ដល់ម្ចាស់ដីដែលយល់ដឹង ពីច្បាប់ការសាងសង់អំពាវនាវដល់ម្ចាស់ដីផ្សេង កុំរំលោភបំពានដីរដ្ឋមិនថា ឯកឧត្ដម ឬលោកឧកញ៉ានោះទេ គឺអោយតែខុសច្បាប់ រូបគាត់នឹងចុះមកឲ្យរុះរើចេញភ្លាម៕