* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋក្រីក្រនៅភូមិកំពង់កណ្តាល ខេត្តកំពត ដែលទទួលរងភាពអយុត្តិធម៌ រឿងដីធ្លីនេះជាង១០ឆ្នាំ ទទួលបានយុត្តិធម៌វិញហើយ ក្រោមគោលនយោបាយដោះស្រាយដីធ្លីរបស់សម្តេចតេជោ

10-07-2020 21:36

(កំពត)៖ នៅសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងទំនាស់ដីធ្លីជាក់ស្តែង និងស្វែងរកដំណោះស្រាយជូនជនរងគ្រោះដែលជាប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត។

សកម្មភាពនេះ គឺជាកាយវិការយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត ក្នុងការជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងភាពអយុត្តិធម៌ដោយសារតែទំនាស់ដីធ្លីនេះ អស់រយៈពេលជាង១០ឆ្នាំជាមួយលោក ឌិន វ៉ាន់នី។

កន្លងមករដ្ឋបាលខេត្តកំពត បានចេញ ស.ជ.ណលេខ១៨៦/១៩ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសម្រេចផ្តល់ដីដែលនៅសល់ពីដីទំនាស់យោងតាមសាលដីកាលេខ៣៣ជ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល ជូនដល់ក្រុមគ្រួសារលោក ម៉ាន់ សាឡេះ ដែលជាជនរងគ្រោះ មានសមាជិកសរុបជាង៥០នាក់ នៅក្នុងបន្ទុក ប៉ុន្តែលោក ឌិន វ៉ាន់នី នៅតែមិនព្រមអនុវត្តតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកំពតទ្បើយ ទើបនៅថ្ងៃនេះលោកអភិបាលខេត្តសម្រេចចុះពិនិត្យទីតាំងវិវាទ និងដោះស្រាយដោយផ្ទាល់ ក្នុងគោលបំណងដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

ជាលទ្ធផល ការដោះស្រាយរបស់លោកអភិបាលខេត្តបានសម្រេចជាផ្លៃផ្កាគួរជាទីមោទនៈ ក្នុងការជួយជនរងគ្រោះដោយសារទំនាស់ដីធ្លីដែលរាំរ៉ៃនេះ។

ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងចាស់ និងក្មេងមានចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួយជនក្រីក្រ ទន់ខ្សោយ ស្របតាមគោលនយោបាយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋក្រីក្ររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា សមដូចពាក្យថា៖ «ទីណាមានការឈឺចាប់របស់រាស្រ្ត គឺតែងតែមានសម្តេចតេជោហ៊ុន សែន បិតានៃសន្តិភាព»៕