* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដីព្រៃរបស់រដ្ឋជាច្រើនហិកតា នៅស្រុកឆែប ខេត្តព្រះវិហារ ដែលត្រូវបានរំលោភធ្វើជាកម្មសិទ្ធ ត្រូវដកហូតវិញ, មន្រ្តីជំនាញកំពុងស្រាវជ្រាវស្វែងរកជនល្មើសចាត់ការតាមច្បាប់

14-07-2020 16:44

(ព្រះវិហារ)៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចទួលអូរសុក្រម ក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលត្រូវក្រុមជនឆ្លៀតឱកាសលួចកាប់រុករានធ្វើជាកម្មសិទ្ធនោះ ពេលនេះត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋវិញ ខណៈមន្ត្រីជំនាញកំពុងស្រាវជ្រាវរកមុខជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

លោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ខេត្តព្រះវិហារឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា «ដីព្រៃក្នុងដែនព្រៃអចិន្ត្រៃយ៍របស់រដ្ឋជាច្រើនហិកតា ដែលក្រុមជនឱកាសនិយមលួចឈួសឆាយធ្វើជាកម្មសិទ្ធិនោះ ពេលនេះត្រូវបានដកហូតទុក ជាសម្បត្តិរដ្ឋវិញហើយ»។

លោកអភិបាលស្រុក បានបន្តថា ការចុះដកហូតដីព្រៃ ដែលគេលួចឈូសឆាយធ្វើជាកម្មសិទ្ធមកទុកជាសម្បត្តិរដ្ឋវិញនេះ បន្ទាប់ពីក្រុមការងារដែលដឹកនាំដោយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយអាជ្ញាធរស្រុកឆែប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀតកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងដីដែលរងការឈូសឆាយ និងបានដកហូតវត្ថុតាងរណាយន្តមួយគ្រឿង ចំណែកក្រុមជនល្មើសបានរត់គេចខ្លួនអស់។

លោក សុក សាន្តតារ៉ា បានបញ្ជាក់ថា ចំពោះទំហ៊ំដីព្រៃដែលក្រុមជនល្មើសបានកាប់រុករាននោះ មិនទាន់ដឹងលទ្ធផលថាអស់ប៉ុន្មានហិកតានោះទេ ដោយសារជំនាញរដ្ឋបាលព្រៃឈើ កំពុងកសាងផែនទី។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានទទូចឲ្យបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ជួយរាយកាណ៍ព័ត៌មានបានទាន់ពេលវេលាដល់អាជ្ញាធរ ពីករណីដើម្បីចាត់ការតាមច្បាប់៕