* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន ច្រានចោលការចោទថា អាជ្ញាធរខេត្តបាត់ដំបង រៀបចំដីពលរដ្ឋលក់ឱ្យខ្លួន ទាំងម្ចាស់មិនបានទទួលសំណង

14-07-2020 17:55

(ភ្នំពេញ)៖ ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ដែលវិនិយោគលើរោងចក្រស៊ីម៉ងត៍ ក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយបដិសេធទាំងស្រុងនូវការចុះផ្សាយខុសពីការពិតថា អាជ្ញាធរខេត្តបាត់ដំបង រៀបចំដីពលរដ្ឋលក់ឱ្យក្រុមហ៊ុននេះ ទាំងម្ចាស់មិនបានទទួលសំណង។

ក្នុងសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា៖ «ក្រោយបានអាជ្ញាបណ្ណស្វែងរុករកថ្មកំបោរ ពីក្រសួងរ៉ែ និងថាមពល មកក្រុមហ៊ុន បាត់ដំបង ខនស៏ ស៊ីមេន ខមភេនី លីមីតធីត យើងខ្ញុំបានសិក្សាលើទីតាំង ដើម្បីទិញដីពីប្រជាជនដែលប៉ះពាល់លើគម្រោងអភិវឌ្ឍដោយសហការជាមួយអាជ្ញាធរ ភូមិដូនមាយ ឃុំស្តៅ និងស្រុករតនៈមណ្ឌល ក្នុងការធានារាល់ឯកសារទិញ លក់ រវាងអ្នកលក់ និងអ្នកទិញ ឱ្យស្របតាមផ្លូវច្បាប់»។

ក្រុមហ៊ុនបានបន្តថា៖ «ចំពោះការទិញ លក់ ដីរវាងក្រុមហ៊ុន និងប្រជាជន គឺមានការព្រមព្រៀងគ្នាលើតម្លៃដី ដោយគ្មានការបង្ខិតបង្ខំពីភាគីណាមួយឡើយ ពិសេសពុំមានការពាក់ព័ន្ធនឹងអាជ្ញាធរឃុំ ស្រុក ខេត្តឡើយ។ រីឯការដោះស្រាយគោលនយោបាយចំពោះប្រជាជនបានកាប់ឆ្ការដីរដ្ឋ ក៏អាជ្ញាធរបានដោះស្រាយជាមួយប្រជាជនយ៉ាងរលូន»។

ក្រុមហ៊ុនបានបន្តទៀតថា៖ «ចំពោះការចុះផ្សាយព័ត៌មានថា៖ អាជ្ញាធរខេត្តបាត់ដំបង រៀបចំដីពលរដ្ឋលក់ឱ្យក្រុមហ៊ុន ទាំងម្ចាស់មិនបានទទួលសំណង ដែលមានឈ្មោះ សិទ្ធ ច្រយ អះអាងថា ខ្លួនជាជនរងគ្រោះនោះក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត សូមបដិសេធទាំងស្រុង ព្រោះព័ត៌មាននេះបំភ្លៃការពិត ដោយរាល់ការទិញដី គឺក្រុមហ៊ុន ជាអ្នកទិញផ្ទាល់ពីម្ចាស់ដីដែលបានគ្រប់គ្រង រស់នៅលើដី និងអាស្រ័យផលជាប់រហូត ដោយមានប្រជាជនជាប់ព្រំជាសាក្សី រស់នៅពិតប្រាកដ និងមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក»៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុងរបស់ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត៖