* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ការរិះគន់បញ្ហាសិទ្ធិមនុស្ស ដើម្បីស្ថាបនា តែមិនស្វាគមន៍ការរិះគន់ដែលភ្ជាប់របៀបវារៈនយោបាយឡើយ ​​​​(Video inside)

12-01-2021 15:23

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកប្រកាសស្វាគមន៍រាល់ការរិះគន់ពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធទាំងឡាយ ក្នុងន័យស្ថាបនាវិស័យសិទ្ធិមនុស្ស ក៏ប៉ុន្តែលោកមិនស្វាគមន៍ឡើយរាល់ការរិះគន់គ្រប់រូបភាពណាមួយ ដែលភ្ជាប់នឹងរបៀបវារៈនយោបាយ។

ការប្រកាសនេះបានធ្វើឡើងក្រោយប្រទេសកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើបញ្ហាសិទ្ធិមនុស្សរួមមាន៖ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិទ្ធិរបស់ជន ឬក្រុមជាក់លាក់ដូចជាស្ត្រី កុមារ ជនពិការ ជនជាតិភាគីតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងសិទ្ធិសេរីភាពការងាររបស់ពលករ ក៏ដូចជាសិទ្ធិសេរីភាពការជួបជុំគ្នា ការបង្កើតអង្គការក្រៅរដ្ឋាភិបាល បក្សនយោបាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសេរីភាពសារព័ត៌មាន។ល។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា មេសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ទទួលស្វាគមន៍ចំពោះការរិះគន់ ក៏ប៉ុន្តែ សូមឱ្យការរិះគន់សិទ្ធិមនុស្សក្នុងលក្ខណៈស្ថាបនា រិះគន់ដោយជៀសវាងភ្ជាប់នូវវបៀបវារៈនយោបាយ ពីព្រោះរដ្ឋាភិបាលមានឆន្ទៈ ប្រសិនបើកម្ពុជាមិនមានឆន្ទៈទទួលយកនោះទេ មិនមែនសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបន្តអាណត្តិរបស់អ្នករាការណ៍ពិសេសអង្គការសហប្រជាជាតិ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានោះទេ»។

លោក កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានផែនការច្បាស់លាស់លើការងារគោរពសិទ្ធិមនុស្ស ជាក់ស្តែងបើទោះបីកម្ពុជា បានជួបវិបត្តិជាបន្តបន្ទាប់ដូចជា៖ វិបត្តិរាតត្បាតជំងឺកូវីដ-១៩, វិបត្តិគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងឆ្នាំ២០២០នេះក្តី ប៉ុន្តែកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែអត់ស្បៀងអាហារ ឬស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។

ក្នុងនាមជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់កម្ពុជា លោកបានបង្ហាញអារម្មណ៍ទៅលើបញ្ហាសិទ្ធិមនុស្សរបសបណ្តាប្រទេសមួយចំនួនយ៉ាងដូច្នេះថា៖ «សំខាន់ការវាយតម្លៃរបស់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភ លើការគោរពសិទ្ធិមនុស្សនៅតាមប្រទេសផ្សេងៗ នៅលើសកលលោកវិញទេ ព្រោះថាបើតាមស្ថានភាពសព្វថ្ងៃនេះ មិនថាប្រទេសណានោះទេ ប៉ែកអឺរ៉ុប អាមេរិក អាស៊ី ឬក៏ប្រទេសជិតខាងយើង មានការព្រួយបារម្ភចំពោះសិទ្ធិមនុស្ស ពីព្រោះខ្ញុំមើលស្ថានភាពសិទ្ធិមនុស្ស តាមពិតកម្ពុជាយើង កំពុងតែឈានមុខដោយសារតែ ដំណើរការសិទ្ធិសេរីភាពរបសើប្រជាពលរដ្ឋខ្មែរ ក្នុងការប្រើប្រាស់ស្របតាមច្បាប់ទម្លាប់ មើលឃើញថាអត់មានការព្រួយបារម្ភអីនោះទេ»។

លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សស្វាគមន៍ចំពោះការរិះគន់ គ្រប់ភ្នាក់ងារទាំងអស់ ពិព្រោះបើយើងចង្អៀតចង្អល់មិនមែនសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបន្តអាណត្តិរបស់អ្នករាការណ៍ ពិសេសអង្គការសហប្រជាជាតិ និងការិយាល័យឧត្តមស្នងការតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អញ្ចឹងយើងអនុញ្ញាតឱ្យមានវត្តមានគាត់ មានន័យថាឱ្យពួកគាត់ជួយមើលលើកិច្ចការងារហ្នឹង...! ហើយអ្វីដែលគាត់លើកឡើង ជារឿងរបស់គាត់ ក៏ប៉ុន្តែ យើងបានបំភ្លឺជាច្រើនលើក ច្រើនសារហើយ ហើយគាត់ក៏ទទួលស្គាល់ចំពោះចំណាត់ការរបស់កម្ពុជា ដែលបានទប់ស្កាត់ក្នុងវិបត្តិធ្ងន់ធ្ងរ ទាក់ទងវិបត្តិជំងឺឆ្លង និងបញ្ហាគ្រោះទឹកជំនន់ គឺយើងដោះស្រាយបាន»។

លោក កែវ រ៉េមី បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែអត់បាយ ឬស្លាប់ដោយសារតែជំងឺកូវីដ-១៩ នោះទេ ដូច្នេះ នេះជាគំរូមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការងារគោរពសិទ្ធិរស់រានមានជីវិតនេះយ៉ាងយកចិត្តទុកដាក់បំផុត។

ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្សដែលកម្ពុជា សម្រេចបានដោយជោគជ័យនេះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការនឹងខិតខំបន្តជំរុញការងាររបស់ខ្លួនបន្ថែមទៀតពីឆ្នាំចាស់ បន្តទៅឆ្នាំថ្មី ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យសិទ្ធិមនុស្សកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតជាដើម។

លោក កែវ រ៉េមី ក៏បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពសិទ្ធិកម្ពុជា គឺដំណើរការជាប្រកតី ហើយអ្វីដែលសំខាន់បំផុតចំពោះមុខក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ ដែលបានគំរាមកំហែងដល់ប្រជាពលរដ្ឋជាសកលនោះ សម្តេចតេជោ ហ៊ន សែន បានទប់ស្កាត់ បង្ការកុំឱ្យប្រជាពលរដ្ឋឆ្លងជំងឺនេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ជាពិសេសរាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងការពារមិនឱ្យប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ជាដើម ទាំងនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសិទ្ធិរស់រានមានជីវិតដែលជាការការពារយ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ លោក កែវ រ៉េមី បានលើកឡើងថា ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងទៅលើស្ថានភាពរស់នៅរបស់កម្មករ កម្មការិនី ដែលបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយបានបញ្ចេញកញ្ចប់ថវិកា ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់ ក្រៅពីនេះ នៅមានការជួយដល់ស្ត្រីសម្រាលកូន និងប្រជាពលរដ្ឋរងគ្រោះទូទាំងប្រទេស។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា សិទ្ធិរស់រានមានជីវិត គឺរឿងសំខាន់បំផុតសម្រាប់មនុស្សទាំងឡាយ ដូច្នេះ តាមរយៈវិធានការយ៉ាងតឹងរ៉ឹងបំផុត របស់សម្តេចតេជោ ហ៊ុន សែន លើកិច្ចការងារជួយអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០២០ កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានជួបប្រទះបញ្ហាគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទាំងនេះហើយគឺជាការគោរពសិទ្ធិមនុស្សយ៉ាងខ្លាំងផងដែរ៕