* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងសមត្ថកិច្ចបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅប្រឡាយកោះស្ដេចក្មេង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដកហូតឧបករណ៍ល្មើសមួយចំនួនធំ

27-01-2021 16:39

(ពោធិ៍សាត់)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផលក្រគរ, កម្លាំងអធិការនគរបាលស្រុក, មេភូមិ និងអនុភូមិ, ប្រជាសហគមន៍ និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្ដបើកប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅព្រំប្រទល់ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកបរិបូណ៌ ខេត្តកំពងឆ្នាំង។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចប្រឡាយសម្ដេចក្មេង ភូមិសាស្ដ្រភូមិកំពង់ថ្ដោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាផ្លូវទឹកដ៏សំខាន់របស់ត្រី។

បើតាមលោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រតិបត្តិការនេះអនុវត្តទៅបាន គឺដោយមានការសម្របសម្រួល ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងដោយបានការបញ្ជាផ្ទាល់ពី លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្ត។

លោកវរសេនីយ៍ទោ មាស ប៊ុនធឿន បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន របាំងសាច់អួន ចំនួន១៦ខ្សែ ប្រហែង៦,០០០ម៉ែត្រ, លូកងសាច់អួន ចំនួន១៧គ្រឿង, ក្បាលបរ ចំនួន៣គ្រឿង, បង្គោលឈើ ចំនួន៨៣០ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន១០៥គីឡូក្រាម ព្រមទាំងរុះរើសំរាស់មែកឈើ ចំនួន៣០កន្លែង ក្នុងមួយកន្លែងមានទំហំ៣០ម៉ែត្រ គុណ៣០ម៉ែត្រ។

ចំពោះវត្ថុតាង ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយឡែកជនសង្ស័យ កម្លាំងជំនាញបាននិងកំពុងកំណត់មុខសញ្ញា នាំខ្លួនមកចាត់ការតាមនីតិវិធី។

គួរជម្រាបថា កាលពីម្សិលមិញ កម្លាំងចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ មាស ប៊ុនធឿន ក៏បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះផងដែរ នៅចំណុចកោះទន្លាក្រាស់ តំបន់កដប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (លើផ្ទៃទឹកបឹងទន្លេសាប) ដោយដកហូតបានវត្ថុតាងល្មើសមួយចំនួនធំ និងដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕