* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរចោទមនុស្សមួយក្រុមមករំលោភដីខុសច្បាប់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ និងព្រមានចាត់ការតាមច្បាប់

30-03-2021 14:58

(កំពង់ស្ពឺ)៖ អាជ្ញាធរ និងសមត្ថកិច្ចមួយក្រុម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលក្រុមការងារកំពុងចុះឃាត់មនុស្សមួយក្រុមសាងសង់រោងធ្វើពីដែកប្រក់សង្កសី លើដីមានទំនាស់របស់ក្រុមហ៊ុន សាណាន អេហ្រ្គីខលឈ័រ ឌីវេឡុបមែន អេនឡូជីស្ទីក ខូអិលធីឌី នៅក្នុងភូមិសាស្ត្រភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយតែសារមានឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះខ្វែលពីលើដីនេះទៀតផង។

យោងតាមសេចក្តីរាយការណ៍ពីក្រុមការងារ ដែលបានចុះដោះស្រាយជម្លោះដីធ្លីខាងលើនេះ បានឲ្យដឹងថា មានមនុស្សមួយក្រុមមានគ្នា៦នាក់ ដឹកនាំដោយឈ្មោះ សូវ ស្រីមុំ បានមកបោះបង្គោលចាប់យកដី និងសង់រោងចំនួន០១ខ្នង ធ្វើអំពីដែក ក្នុងដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខាងលើ។

ភ្លាមៗសន្តិសុខបានទៅឃាត់សួរនាំរកឯកសារពាក់ព័ន្ធ តែក្រុមនេះបានបញ្ចប់សកម្មសាងសង់ឡើយ ទើបខាងក្រុមហ៊ុនរាយការណ៍បន្ទាន់ទៅមន្ទីរកសិកម្ម និងផ្នែករដ្ឋបាលព្រៃឈើ។ ក្រោយមកក្រុមការងារបានចុះមកពិនិត្យ តាមការស្នើសុំដោយយល់ឃើញថា អ្នកសាងសង់គ្មានលិខិតស្នាមណាបញ្ជាក់ថា ដីជាប់ពាក់ព័ន្ធរបស់ខ្លួន ទើបសម្រេចហាមឃាត់ការសាងសង់បណ្តោះអាសន្ន។ ប៉ុន្តែក្រោយពីធ្វើកិច្ចសន្យារួចរាល់ ស្រាប់នៅថ្ងៃបន្ទាប់ក្រុម អនាធិបតេយ្យទាំងនេះមិនបានឈប់សកម្មទេ ទើបក្រុមការងារបានសម្រេចស្នើសុំការអន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមចំណារឲ្យរដ្ឋបាលស្រុកភ្នំស្រួចជាមុខការ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១១៖៤០នាទី ខណៈដែលក្រុមការងាររបស់មន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ ចុះឃាត់ការសាងសង់ ក៏មានឧទ្ធម្ភាគចក្រមួយគ្រឿង MH109 បានហោះមកចុះក្នុងម្តុំទីតាំង ដោយមានបុរសម្នាក់បានដើរជួបក្រុមការងារ ដោយគាត់អះអាងថា គាត់ជាទាហាន។

យោងតាមពាក្យបណ្តឹងរបស់លោក ណាន សុវណ្ណវិវឌ្ឍន៍ អាយុ២៣ឆ្នាំ ប្រធានក្រុមហ៊ុន សាណាន អេហ្រ្គីខលឈ័រ ឌីវេឡុបមែន អេនឡូជីស្ទីក ខូអិលធីឌី បានដាក់ណ្តឹងចំនួន០២ រួមមាន៖

*ទី១៖ បណ្តឹងជនខិលខូចឈ្មោះ សយ មុំ ភេទស្រី រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីការភ្ជួរដីចំនួន១៥ ហិកតា ធ្វើឲ្យខូចខាតដំណាំស្វាយរបស់ក្រុមហ៊ុន ចំនួន៤០៥០ដើម ដែលបានដាំរួចរយៈពេល៥ឆ្នាំកន្លងមក និងរំលោភសាងសង់ដោយខុសច្បាប់លើដីក្រុមហ៊ុន។
*ទី២៖ ក្រុមហ៊ុនបានបន្តណ្តឹងឈ្មោះ សូវ ស្រីមុំ ភេទស្រី អាយុ៥០ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនា តាមបញ្ញាតិមាត្រា៤១០ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ដែលរឿងនេះកើងឡើងកាលពីកំឡុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លើដីក្រុមហ៊ុនដដែល ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ។

ក្រុមការងារដែលចុះដោះស្រាយ និងសម្របសម្រួលកំពុងធ្វើការងារនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីរកឲ្យឃើញពីភាពអវិជ្ជមានទិញ-លក់រដ្ឋខុសច្បាប់នេះ ម៉្យាងទៀតភាគីទាំងសងខាងត្រូវបង្ហាញឯកសារឲ្យបានត្រឹមត្រូវ ទៅតាមទម្រង់ច្បាប់ មិនត្រូវប្រើអំណាចមកគ្របដណ្តប់លើកិច្ចការងាររដ្ឋបាលដែនដីឡើយ៕