* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UPDATE: តុលាការខេត្តកំពង់ចាម សម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារមួយឆ្នាំ ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ» ក្រោយចាប់ខ្លួនរឿងផឹកស៉ីមិនស្ដាប់ការណែនាំ

20-04-2021 14:59

(កំពង់ចាម)៖ សាលាដំបូងខេត្តកំពង់ចាម បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាការមួយឆ្នាំ ដោយចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ» ក្រោយត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្ទាប់ពីរូបគេបានផឹកស៉ីបំពាននូវការណែនាំរបស់រាជរដ្ឋាភិបាល ពេលកំពុងទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បុគ្គលរូបនេះឈ្មោះ យន់ ស៊ាងហ៉ី ហៅប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់តាម មាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទ «ប្រមាថ» តាមមាត្រា៥០២ នៃក្រុមព្រហ្មទណ្ឌ។

សូមរំលឹកថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើសមត្ថកិច្ច។ បទបញ្ជារបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមសមត្ថកិច្ចនគរបាល ស្រុកកំពង់សៀម បានឱ្យដឹងថា នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ឃុំរំចេក រហូតមកដល់ចំណុចភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លុះវេលាម៉ោង១០៖៣០នាទី សមត្ថកិច្ច បានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ បានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល ដោយក្នុងស្ថានភាពស្រវឹង» ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចបាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេកតែឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស ពុំស្តាប់ឡើយ។

ពេលនោះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយើងបានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំនូវសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រារដ្ឋាភិបាល និងធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចកម្លាំងសមត្ថកិច្ចបានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។

ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះ នៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលិសឡប់ៗ អាមេឃុំអាចម៍ៗ» បន្ទាប់មក ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នោះ តាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕