* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* លោក សារិន វណ្ណា៖ បណ្ណកម្មសិទ្ធិដីធ្លីលើកលែងពន្ធប្រថាប់ត្រាជំហានទី២ ចំនួន ២៨៥ក្បាលដីបន្ថែមទៀត ត្រៀមចែកជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចចរចាព្រំដែនរវាងប្រទេស និងប្រទេស ជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាននោះទេ
* កម្ពុជា-អ៉ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
* លោក ត្រាំ ថាសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយរុស្ស៊ីនិងចិន អំពីការរំសាយអាវុធនុយក្លេអ៊ែរ
* បាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយនៅអាមេរិក សម្លាប់មនុស្ស ៤នាក់ ជនសង្ស័យត្រូវពលរដ្ឋបាញ់សម្លាប់តាមក្រោយ
* ថ្លែងទៅកាន់កិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ការបង្ក្រាបស្កេម គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នា ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ
* ក្នុងនាមជារដ្ឋសមាជិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA
* ហ៊ូទី បើកការវាយប្រហារដ៏សាហាវ លើវិមានប្រធានាធិបតីយេម៉ែន ដែលស្ថិតនៅក្នុងទីក្រុង Aden
* ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

06-10-2021 13:57

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកម្លាំងនគរបាលទូទាំងប្រទេស នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពី ខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕