* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៖ ស្ថានភាពនៅកម្ពុជា ខុសពីអ្វីដែលលោក​លឺនៅសហរដ្ឋអាមេរិក ហើយពលរដ្ឋអាមេរិកមិនចង់ឃើញ សហរដ្ឋអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាទេ (Video inside)

28-06-2016 21:56

(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ Washington របស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Doug Ericksen បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន នៅក្នុងស​ន្និសិទកាសែត​មួយនាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នារាជធានីភ្នំពេញថា ស្ថានភាពនយោបាយ និងការរីកចម្រើន នៅកម្ពុជា មានភាពល្អប្រសើរសើ្ទរគ្រប់វិស័យ ខុសពីអ្វីដែល​លោកលឺនៅសហ​រដ្ឋអាមេរិក និងបានគាំទ្រទៅនឹងជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងការមិនឱ្យបរទេស លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ហើយលោកថា ប្រជាជនអាមេរិកមិនចង់ឃើញ សហរដ្ឋអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាទេ។

លោក Ericksen បានលើកឡើងថា «អ្វីដែលជាទស្សនៈរបស់ប្រជាជនអាមេរិក គឺចង់ឃើញសហរដ្ឋអាមេរិកមួយដែលមិនជ្រៀតជ្រែក ដល់កិច្ចការប្រទេសដទៃ អញ្ចឹងអ្វីដែលប្រទេសកម្ពុជាចង់គឺឆន្ទៈប្រជាជនកម្ពុជា ខ្ញុំគិតថាសហរដ្ឋអាមេរិក មិនអន្តរាគមន៍អ្វីទៅលើទិសដៅ ឬក៏ផ្ទៃក្នុងរបស់កម្ពុជាទេ»។

សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក រូបនោះបានបញ្ជាក់ថា កម្ពុជាមានភាពរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសំណង់​អាគារធំៗ មាន​ភាពលូតលាស់ខ្លាំង ខុសពីអ្វីដែលលោក​បានលឺនៅសហរដ្ឋអាមេរិក។ អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង នាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកព្រឹទ្ធសភាដែលមានគំនិតវិជ្ជមាន មកលើប្រទេសកម្ពុជារូបនេះ បានសម្តែងការភ្ញាក់ផ្អើលអំពីភាពរីកចម្រើន​ របស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ ដែលលោកអះអាងថា ខុសដាច់ស្រឡះពីអ្វីដែលលោក និងប្រជាពលរដ្ឋអាមេរិក បានឮពីប្រទេសកម្ពុជា។

សមាជិកព្រឹទ្ធសភាដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជាព្រឹកមិញនេះ បានបញ្ជាក់ថា លោកសូមគាំទ្រចំពោះសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ថ្លែងនៅក្នុងកម្មវិធីខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសុន្ទរកថារបស់សម្តេចនោះ ផ្តោតសំខាន់ទៅលើសន្តិភាព និងស្ថេរភាពនយោបាយ។ សមាជិកព្រឹទ្ធសភារូបនោះបានបញ្ជាក់ថា អ្វីដែលលោកបានលើកឡើងនោះ គឺជាចំណាប់អារម្មណ៍របស់រូបលោកផ្ទាល់។

លោកចង់ជំរុញឱ្យអ្នកវិនិយោគិនសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង ហើយបោះចោលនូវអ្វី ដែលជាគំនិតចាក់ស្រេះមើលឃើញកម្ពុជា ក្នុងផ្លូវខ្មៅងងឹត ដែលធ្លាប់មាន កាលពីអំឡុងទស្សវត្សឆ្នាំ១៩៧០។ លោកក៏បានសន្យាផ្សព្វផ្សាយនូវអ្វីដែល លោកថាជាចំណុចល្អរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកផងដែរ។

នៅក្នុងដំណើរទស្សនាកិច្ច របស់លោកនៅកម្ពុជានេះ លោកបានជួបជាមួយមន្រ្តី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបហើយ ពាក់ព័ន្ធនឹងវិស័យថាមពល និងទូរគមនាគមន៍ ព្រោះរូបគាត់ជាសមាជិកព្រឹទ្ធសភា មានតួនាទីត្រួតពិនិត្យមើលលើវិស័យថាមពល និងទូរគមនាគមន៍នៅសហរដ្ឋអាមេរិក។

លោកថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ សហរដ្ឋអាមេរិក នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រហែលជាអាចទទួលបានប្រធានាធិបតីមួយ ដែលចង់ធ្វើសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍរបស់ពិភពលោក៕

ខាងក្រោមនេះកិច្ចសម្ភាសន៍ជាមួយនឹងលោក  Ericksen សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក៖