* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មាន The Cambodia Dialy បង្ហាញភស្តុតាងពាក់ព័ន្ធការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៉ីឈើខុសច្បាប់ (Video inside)

20-03-2023 06:49

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តជាខ្លាំងចំពោះការផ្សាយ​ចោទ​ប្រកាន់ថាលោកជាមេឈ្មួញរកស៊ីឈើខុសច្បាប់ ពីសំណាក់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Dialy)។ លោកបណ្ឌិត ទាមទារឱ្យសារព័ត៌មាន មានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិកមួយនេះ រកភស្តុតាងមកបង្ហាញ និងជាអំណះអំណាងសម្រាប់ការផ្សាយមួយ​នេះ។

ប្រតិកម្មរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្ស​ប្រជាជន​កម្ពុជា ដ៏មានប្រជាប្រិយភាពកើតមាន បន្ទាប់ពីសារព័ត៌មាន ខេមបូឌា ដេលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ បានអត្ថបទមួយមានចំណងជើង «សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត»។ ក្នុងអត្ថបទនេះ សារព័ត៌មាន ខេមបូឌា ដេលី បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន​អន្តរជាតិ Monga​bay មានមូលដ្ឋាននៅអង់គ្លេស សរសេរដោយអតីតអ្នកសារព័ត៌មាននៅវីអូឌី។

ក្នុងការផ្សាយនោះ Monga​bay បានលាតត្រដាង និងបង្ហាញឈ្មោះបុគ្គលមួយចំនួនពាក់​ព័ន្ធ​​សកម្មកាប់ព្រៃឈើក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឱ្យក្រុមការងារស្រាវជ្រាវ និងអានព័ត៌​មាន Monga​bay នេះឡើងវិញ តែមិនមានកន្លែងណា ដែលព័ត៌មាននេះបញ្ជាក់ថា ក្រុម​ឈ្មួញ​កាប់ឈើ​ជាប់ពាក់ព័ន្ធនឹងរូបលោកនោះឡើយ។ ប៉ុន្តែសារព័ត៌មាន ខេមបូឌា ដេលី បែរជាបំផ្លើស និងបញ្ចេញបញ្ចូលបន្ថែមចោទប្រកាន់ប្រកាន់ថា រូបលោកជាមេឈ្មួញរកស៊ី​ឈើ​​នេះទៅវិញ។

លោក ហ៊ុន ម៉ាណែត បានទាមទារឱ្យសារព័ត៌មាន ខេមបូឌា ដេលី បង្ហាញភស្តុតាង ឬដក​ស្រង់ខ្លឹមសារពី Monga​bay មកបញ្ជាក់ឱ្យច្បាស់ថា តើកន្លែងណាដែលសារព័ត៌​មាន Monga​bay ​ផ្សាយ​ថា លោកជាមេបណ្តាញ ជាមេឈ្មួញរកស៊ីទាំងអស់នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «វាជាការហួសព្រំដែនហើយ ខ្ញុំមិនអាចទទួល​យកបានទេ»។ លោកបន្តថា «ខ្ញុំសួរ ខេមបូឌា ដេលី តើមានភស្តុតាង​កន្លែងណា ដែល​លោក​ឯងថា សារព័ត៌មាន Monga​bay បង្ហាញខ្ញុំមកនៅក្នុងអត្ថបទហ្នឹង។ ស្គ្រីនសត​ឱ្យ​ខ្ញុំ​មក តើនៅទំព័រទីប៉ុន្មាន ដែលសារព័ត៌មានហ្នឹងថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញ​កាប់​ឈើខុសច្បាប់នៅកម្ពុជា?»។

លោកបណ្ឌិត ក៏បានស្នើឱ្យសារព័ត៌មាន Monga​bay ក៏ដូចជាម្ចាស់អត្ថបទដើម ទាមទារ​ទៅ ខេមបូឌា ដេលី បំភ្លឺលើរឿងនេះផងដែរ ព្រោះសារព័ត៌មាននេះ កំពុងយកអត្ថបទទៅផ្សាយបំភ្លៃ ដើម្បីចំណេញផ្នែកនយោបាយ៕