* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ម៉ែន វណ្ណៈ ជំនួយការផ្ទាល់របស់លោក សម រង្ស៉ី ប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំង ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ (Video inside)

25-04-2023 15:28

(ភ្នំពេញ)៖ ដោយសារតែអស់ជំនឿទៅលើ មេដឹកនាំរបស់ខ្លួនជាពិសេស លោក សម រង្ស៉ី តែម្តង, លោក ម៉ែន វណ្ណៈ ជំនួយការផ្ទាល់របស់ លោក សម រង្ស៉ី នៅពេលនេះបានប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំងទាំងស្រុង ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ព្រមទាំងសន្យាអូសទាញនូវសមាជិកក្រុមប្រឆាំងជាច្រើនផ្សេងៗទៀតឲ្យចូលរួម។

ទាក់ទឹងនឹងសំណើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានប្រកាសស្វាគមន៍ចំពោះវត្តមាន លោក ម៉ែន វណ្ណៈ ក្នុងការចូលរួមជីវភាពនយោបាយជាមួយ នឹងគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន, លោក ម៉ែន វណ្ណៈ បានបង្ហាញនូវការអស់ជំនឿចិត្តទៅលើការដឹកនាំរបស់មេដឹកនាំក្រុមប្រឆាំងទៀតហើយ ក្រោយពេលបម្រើពួកគេអស់រយៈពេលជាង២០កន្លងមក។ លោកថា ស្ថានភាពក្រុមប្រឆាំង មិនអាចមានឱកាសទៅកាន់អំណាចបានទេ ហើយមេដឹកនាំរបស់ក្រុមនេះ រួមមាន លោក សម រង្ស៉ី ក៏ពុំអាច​ចូលមកក្នុងប្រទេសកម្ពុជា ខណៈដែល លោក កឹម សុខា ក៏ត្រូវបានតុលាការកាត់ទោសអស់រយៈពេល២៧ឆ្នាំថែមទៀត។

លោក ម៉ែន វណ្ណៈ ជាជំនួយការផ្ទាល់ សម រង្ស៉ី និងនៅជាមួយ លោក សម រង្ស៉ី អស់រយៈពេលជាង២០មកហើយ។ លោកក៏ជាអតីតក្រុមកាងារថ្នាក់ជាតិរបស់អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ និងខេត្តព្រះសីហនុផងដែរ។ បច្ចុប្បន្ន លោករស់នៅសហរដ្ឋអាមេរិក។

នៅក្នុងឱកាសស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនេះ លោក ម៉ែន វណ្ណៈ ក៏បានសន្យាអូសទាញនូវសមាជិកក្រុមប្រឆាំងផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដែលកំពុងអស់ជំនឿជាមួយក្រុមប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងផងដែរ៕