* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន ៣០នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា

29-05-2023 10:07

(បាត់ដំបង)៖ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន ៣០នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា ដែលក្នុងនោះ មានបេក្ខជន៤នាក់ ជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ កាលពីឆ្នាំ២០២២។

ការប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមទទួល ពីលោក ស្រេង សុខា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុក​បាណន់ ខេត្តបាត់ដំបង។

ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន ៣០នាក់ នៅស្រុកបាណន់ ដែលទើបចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានឡើងមានមតិប្តេជ្ញាចិត្ត រួមមាន៖

*ទី១៖ ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកម្មវិធីនយោបាយរបស់គណបក្ស និងគោលការណ៍នានារបស់គណបក្សដែលបានដាក់ចេញ
*ទី២៖ ពង្រឹងឆន្ទៈយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើគណបក្សប្រជាជនកម្ពុជាដោយស្មោះត្រង់
*ទី៣៖ ចូលរួមនៅក្នុងសកម្មភាព ការងារសង្គម និងការងារមនុស្សធម៌ ដែលបម្រើផលប្រយោជន៍រួមនៅក្នុងមូលដ្ឋាន
*ទី៤៖ ចូលរួមការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
*ទី៥៖ ចូលរួមការពារមាតុមាតុប្រទេស និងថែរក្សាសមិទ្ធផលរបស់សង្គមជាតិ ដែលមានស្រាប់ឲ្យបានគង់វង្សស្ថិតស្ថេរតរៀងទៅ។

លោក ស្រេង សុខា បានបញ្ជាក់ថា គណបក្សប្រជាជនមិនមានការបែងចែកអ្នកថ្មី ឬអ្នកចាស់នោះទេ យើងទទួលយកបងប្អូនមកពីគ្រប់គណបក្សនយោបាយ ដែលចង់ចូលរួមរស់ជីវភាព ជាមួយគណបក្ស ប្រជាជន ជាពិសេស ក្រោមការដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតីកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា៕