* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនដកថយករណីតម្រូវឱ្យអង្គការក្រៅរដ្ឋាភិបាល រាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ បើមិនរាយការណ៍ រំលាយចោល (Video inside)

03-06-2023 10:12

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសយ៉ាងច្បាស់លាស់ ពីផែនការរបស់រាជរដ្ឋាភិបាល ដោយមិនដកថយនោះឡើយ ចំពោះករណីតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល ត្រូវរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ ប្រសិនបើអង្គការណា ដែលមិនរាយការណ៍នឹងត្រូវរំលាយចោល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងលើអង្គការ សមាគម រួចរាល់ហើយ គឺមិនអាចដកថយឡើយ ចំពោះលក្ខខណ្ឌតម្រូវឱ្យរាយការណ៍នេះ ដែលត្រូវធ្វើវិសោធនកម្ម ច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។

សម្តេចតេជោបន្ថែមថា សម្រាប់ការតម្រូវឱ្យអង្គការ សមាគម រាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុនេះ ប្រទេសផ្សេងជាអ្នកនាំឲ្យកម្ពុជាធ្វើតាម ហេតុអីប្រទេសគេធ្វើបាន កម្ពុជាធ្វើមិនបាន ?

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កុំថា ហ៊ុន សែន មុនបោះឆ្នោតមានការកៀបសង្កត់ អត់កៀបសង្កត់ទេ ប៉ុន្តែពួកអ្នកឯងលេងនយោបាយទុច្ចរិត បើធ្វើអង្គការក្រៅរដ្ឋាភិបាល បំផ្លាញរដ្ឋាភិបាល អត់ទេ ថ្ងៃក្រោយនឹងពិនិត្យឡើងវិញ ហើយបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ហើយ របាយការណ៍ហិរញ្ញវត្ថុ ត្រូវតែធ្វើ មិនដកទេកន្លែងនេះ អង្គការក្រៅរដ្ឋាភិបាលណាខ្លះ ទទួលលុយពីណាខ្លះ បើមិនធ្វើទេ ប៉ុន្មានខែត្រូវរំលាយចោលអង្គការនោះតែម្តង ដាក់ជាការកំណត់ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល​»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសុំផ្ញើសារជូនទៅមិត្តភក្តិទាំងឡាយ និងអង្គការក្រៅរដ្ឋាភិបាល ឲ្យបានដឹង ជំហររបស់រាជរដ្ឋាភិបាលមិនដកថយទេ លើរបាយការណ៍ហិរញ្ញវត្ថុ ហើយបើអ្នកឯកមិនរាយការណ៍ទេ ថ្ងៃក្រោយរដ្ឋាភិបាលនឹងយកវិធានការរំលាយចោល នៅអង្គការនោះ ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោមហើយ។ ច្បាប់រាយការណ៍ហិរញ្ញវត្ថុនេះប្រទេសដទៃទេ ដែលជាអ្នកនាំឲ្យមានការធ្វើ ប្រទេសគេធ្វើបាន ដល់កម្ពុជាធ្វើ គេថាធ្វើអត់បាន»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ដែលជាជនជាតិខ្មែរ សូមកុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ សូមភ្ញាក់រលឹក «កុំឱនក្បាលស៉ីលុយបរទេសហើយសម្លាប់ខ្មែរ»៕