* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អស់ចិត្តលែងជឿ ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្របក្សភ្លើងទៀន ៣៦០នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា

14-06-2023 19:36

(បាត់ដំបង)៖ ក្រោយពេលអស់ចិត្ត និងលែងមានជំនឿចិត្តលើជោគវាសនារបស់បក្ស​ភ្លើង​ទៀននោះ ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្ររបស់គណបក្សភ្លើងទៀន​សរុប ៣៦០នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង បានសម្រេចចិត្តដើរចេញពីបក្ស​ភ្លើងទៀន ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីទទួលស្វាគមន៍ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្ររបស់គណបក្សភ្លើងទៀន​ខាង​លើ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព​លោក យូ សិរីវុឌ្ឍ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក កែវ ផុង និងលោក គង់ លីវ៉ា ជំនួយការសម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាក្នុងស្រុក​កំរៀង ខេត្តបាត់ដំបងផងដែរ។

នៅក្នុងពិធីនោះ លោក យូ សិរីវុឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ​សម្រេច​​​ចិត្តចូល​រួមជីវភាពនយោបាយពីសំណាក់ថ្នាក់ដឹកនាំ សកម្មជន ក៏ដូចជា​សមា​ជិក​គណ​បក្សភ្លើងទៀន។ លោក យូ សិរីវុឌ្ឍ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា មានបេះដូងយ៉ាងទូលំទូលាយ ហើយតែងតែទទួលស្វាគមន៍​រាល់សមាជិកមកពីបក្សដទៃមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំង ដើម្បីបម្រើជាតិ និងប្រជាជន។ ជាពិសេសកសាងសង្គមមួយឱ្យរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។

ជាមួយនឹងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅនោះ លោក យូ សិរីវុឌ្ឍ បានណែនាំឱ្យ សមាជិកបក្សថ្មីទាំងនោះ ឱ្យចុះធ្វើសកម្មភាពពន្យល់ណែនាំប្រជាពលរដ្ឋពីគុណតម្លៃ​របស់​គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ។ ជាពិសេសនយោបាយដឹកនាំ របស់សម្តេចតេជោ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។

បន្ថែមពីលើត្រូវចុះណែនាំប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា កម្ពុជាបន្តរស់ក្នុងសុខសន្តិភាព ឈានឆ្ពោះទៅជាប្រទេសរីកចម្រើន។

ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្របក្សភ្លើងទៀន ដែលបានចូលរួមជីវភាព​នយោ​បាយជាមួយបក្សប្រជាជនកម្ពុជានាពេលនោះ បានសន្យាស្ម័គ្រស្មោះ ហើយប្រឹងប្រែង​ធ្វើសកម្មភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមបាននូវប្រជាប្រិយភាព និងប្រៀប​ឈ្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតនាពេលខាងមុខ។

ពួកគេបានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាចិត្តគាំទ្រមុតមាំចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕