* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជរដ្ឋាភិបាលសម្រេចធ្វើប្រទានកម្មដី៦កន្លែង ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងឧស្សាហកម្ម ជូនប្រជាពលរដ្ឋនៅក្រុងបាត់ដំបង

29-06-2023 13:08

(បាត់ដំបង)៖ លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ដីរបស់រដ្ឋ តាមការធ្វើប្រទានកម្មពីរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ ទីតាំងដីទាំង ៦កន្លែង ដែលត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នៅក្រុងបាត់ដំបងនៅពេលនេះរួមមាន៖

*ទី១៖ ដីឡឥដ្ឋច្រាបក្រសាំងខាងលិច ទំហំ ៣,៧៦៣ម២ នៃផ្ទៃដីសរុបទំហំ ៤,២៨៤ម២ ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០២០៣០៨០២-០៦៩៨ ជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ និងទុកជាចំណីផ្លូវទំហំ ៥២១ម២។

*ទី២៖ ដីឡឥដ្ឋច្រាបក្រសាំងខាងកើត ទំហំ ៣១១ម២ នៃផ្ទៃដីសរុបទំហំ ២៤,០២២ ម២ ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០២០៣០៨០២-១២៧៨ កាត់ចេញធ្វើជាចំណីផ្លូវសម្រាប់ប្រជាពលរដ្ឋចំនួន ២៧ គ្រួសារខាងលើ។

*ទី៣៖ ដីឡឥដ្ឋដង្កោទាបខាងលិចទំហំ ៤៣៣ម២ ស្ថិតនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ បប-០០៥៤៨៨ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ឈ្មោះ តុន សុធា។

*ទី៤៖ ដីឡឥដ្ឋដង្កោទាបខាងកើត ទំហំ ២៥,៨៨៦ម២ ស្ថិតនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៧៩គ្រួសារ។

*ទី៥៖ ដីស្ថានីយ៍បូមទឹកមាត់ស្ទឹងសង្កែ ទំហំ ២,៥០០ម២ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាដីចំណីស្ទឹង និងចំណីផ្លូវ ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផល។

*ទី៦៖ ដីសិប្បកម្មទឹកត្រី ទំហំ ១,៧៤៤ម២ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋ ០១គ្រួសារ គឺលោកស្រី មឹក ហួយ បានកាន់កាប់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ បប-០០០៤៥៤ ដែលបានរស់នៅតាំងពីឆ្នាំ១៩៨៨មក។

គួររំឭកថា ទីតាំងដីទាំង៦កន្លែងនេះ ជាដីរបស់រដ្ឋស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងដើម្បីឲ្យ ពួកគាត់មានលំនឹងផ្លូវចិត្ត និងសតិអារម្មណ៍ ដែលភាគច្រើនជាជនភៀសសឹក កាលពីសម័យសង្គ្រាម មករស់នៅតាំងពីទសវត្សឆ្នាំ៩០មកនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកសំណើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្តេចតេជោ ក៏បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយក្តីអាណិតស្រឡាញ់ សម្រេចធ្វើប្រទានកម្មដីទាំង៦កន្លែងនេះជូនប្រជាពលរដ្ឋតែម្តង៕