* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

NEA រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា ដល់សិស្សានុសិស្សសាលារៀន AIS ជាង១ពាន់នាក់

03-08-2023 19:44

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន AIS រៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្ស ដល់សិស្សថ្នាក់ទី១២ចំនួនជាង១ពាន់នាក់ ដែលកំពុងសិក្សាគ្រប់បណ្ដាសាខារាជធានី-ខេត្តនៃសាលា AIS។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកមិញនេះ លោកស្រី រស់ យ៉ាងណា ប្រធាននៃសាលារៀន AIS បានលើកឡើងថា លោកស្រីជឿជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឲ្យមានការសម្រេចចិត្តច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ជាតិមុខរបរ និងការងារ ក៏បានលើកឡើងក្នុងអង្គពិធីថា សិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះមានគោលបំណងផ្តល់ជូនសិស្សានុសិស្សថ្នាក់ទី១២ នូវព័ត៌មានគន្លឹះ ការណែនាំ និងទស្សនាទានក្នុងការជ្រើសរើសជំនាញសិក្សា ដែលស័ក្តិសមនឹងចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួន និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ សំដៅលើព័ត៌មានស្ដីពីតម្រូវការជំនាញពីសំណាក់និយោជក ដែលជាធាតុចូលសំខាន់ជួយដល់ការរៀបចំផែនការសិក្សា និងកំណត់គោលដៅការងារច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។

បន្ថែមលើនេះ លោកស្រីលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបំប៉នជំនាញសតវត្សទី២១ ដើម្បីបង្កើនភាពប្រកួតប្រជែង រក្សាការងារ និងជំរុញដំណើរការអាជីពឲ្យសម្រេចជោគជ័យកាន់តែប្រសើរ ដែលជំនាញទាំងនោះរួមមាន ជំនាញក្នុងការរៀនដើម្បីបន្តរៀន និងការបង្កើតថ្មី ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជំនាញសម្រាប់ការរស់នៅ និងអាជីព។

គួរបញ្ជាក់ថា ការរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលដែលជួយគាំទ្រ និងលើកកម្ពស់យុវជនក្នុងការជ្រើសរើសជំនាញសិក្សាបន្ត និងត្រូវបានរៀបចំឡើងជាប្រចាំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅតាមគ្រឹះស្ថាន សិក្សា អប់រំ បណ្តុះបណ្តាល ទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសជូនដល់សិស្សានុសិស្ស។

ប្រសិនសិស្សានុសិស្សដទៃទៀតដែលមិនទាន់បានចូលរួមសិក្ខាសាលានេះ ហើយចង់ស្វែងយល់បន្ថែម សូមទាក់ទងមកកាន់មជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈ 016 78 66 55 ដើម្បីទទួលបានសេវាប្រឹក្សាយោបល់អំពីអាជីព ការងារ និងវិជ្ជាជីវៈឥតគិតកម្រៃ៕