* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម

03-04-2024 18:49

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមការងារដឹកនាំរួម នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី១សាលាខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម ដែលបានចុះប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ យ៉ាងក្តៅគគុក រយៈពេលមួយខែកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមការងារដឹកនាំរួម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អនុគណៈកម្មការ ទាំង១០ក្រុម ដែលបានខិតខំបំពេញបេសកកម្ម ក្នុងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានយ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់ ដោយទទួលបានជោគជ័យ។

លោកអភិបាលខេត្ត បានលើកឡើងថា អស់រយៈពេលជាងមួយខែមកហើយ ដែលយើងទទួលបានបទបញ្ជាពីរាជរដ្ឋភិបាល ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មា ធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំបញ្ជាផ្ទាល់ ដោយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត។ ថ្ងៃនេះយើងធ្វើការបូកសរុបលទ្ធផលបណ្តោះអាសន្ន ដែលយើងបានអនុវត្តកន្លងមក ដូច្នេះលោកសូមឱ្យអនុក្រុមនីមួយៗ បញ្ជាក់ឱ្យច្បាស់លាស់ អំពីផែនទីបង្ហាញទីតាំងដីដែលបានឃ្មុំទុក ដើម្បីធ្វើរបាយការណ៍ ជូនក្រសួងបរិស្ថាន រៀបចំផែនការស្តារឡើងវិញ។ ជាមួយគ្នានោះ លោកសូមឱ្យអនុគណៈកម្មការ ទាំង១០ ពិនិត្យឡើងវិញ ដោយធ្វើការសម្អាតឱ្យបានស្អាតល្អ និងឡើងផែនទីឱ្យបានជាក់ច្បាស់។

បន្ទាប់ពីអនុគណៈកម្មការ ទាំង១០ក្រុម បានលើកឡើងអំពី លទ្ធផលដែលអនុវត្តបានកន្លងមក និងធ្វើការបន្សំគ្នា ដើម្បីចៀសវៀងស្ទួនទិន្នន័យ ដែលធ្លាប់អនុវត្តកន្លងមក កាលពីជំហានទី១ រួចហើយនោះ, លោក ខូយ រីដា ក៏បានដាក់ចេញនូវផែនការ និងកិច្ចការងារមួយចំនួន ដល់អនុគណៈកម្មការទាំង១០ សម្រាប់អនុវត្តន៍បន្ត រួមមាន៖

ទី១៖ អនុគណៈកម្មការទាំងអស់ ត្រូវពិនិត្យលម្អិតឡើងវិញ អំពីទីតាំងជាក់ស្តែង និងផែនទីដែលបានតម្លើងមក ដើម្បីកាត់បន្ថយភាពលម្អៀង ឱ្យនៅសល់តិចបំផុត

ទី២៖ សូមយកទិន្នន័យវគ្គទី១ ដកហូតបានប៉ុន្មាន វគ្គទី២ បានប៉ុន្មាន យកមកបូកបញ្ចូលគ្នា ដើម្បីឱ្យសមមូលទិន្នន័យដូចគ្នា

ទី៣៖ ក្រុមការងារត្រូវបន្តឈរជើង ដើម្បីពិនិត្យការងារធ្វើផែនទីលម្អិត និងចុះដល់គោលដៅគ្រប់ចំណុចបន្តទៀត

ទី៤៖ គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាគ្រប់អនុគណៈកម្មការទាំង១០ ត្រូវពិនិត្យឱ្យច្បាស់លាស់ អំពីទីតាំងណាដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ដើម្បីដាំស្តារឡើងវិញ, ទីតាំងណាដែលត្រូវទុកឱ្យព្រៃឈើដុះឡើងវិញ និងទីតាំងណាដែលអាជ្ញាធរភូមិ ឃុំ ស្រុក ក៏ដូចសហគមធ្លាប់ស្នើសុំកាត់ឆ្វៀលចេញ ជូនប្រជាពលរដ្ឋអាស្រ័យផលកន្លងមក ដើម្បីសុំគោលការណ៍សម្រេចពីក្រសួងបរិស្ថាន។

ទី៥៖ លោកប្រធានអង្គប្រជុំ ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់អនុគណៈកម្មការទាំង១០ និងបញ្ជាការស្រាលមួយចំនួនផងដែរ៕