* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UPDATE: ករណីដែកធ្លាក់ពីលើមេឃនៅខណ្ឌពោធិ៍សែនជ័យ ជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ

31-01-2025 19:41

(ភ្នំពេញ)៖ ករណីដែកធ្លាក់ត្រូវផ្ទះប្រជាពលរដ្ឋ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ធ្លាក់ដែកពីលើមេឃនោះ គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេង របស់ឧកញ៉ា ឡុង ហួ។ ក្នុងនោះ បានបណ្ដាលឲ្យត្រូវចំផ្ទុះប្រជាពលរដ្ឋចំនួន២ទីតាំង ដែលមានម្ចាស់ឈ្មោះ មាស ស្រីណាត អាយុ៤៥ឆ្នាំ និងឈ្មោះ ញ៉ែម ស្រីម៉ាច អាយុ៣៥ឆ្នាំ និងត្រូវចំផ្លូវបេតុងភូមិអង្គ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ទាប់ពីមានហេតុការណ៍កើតឡើង ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ម្ចាស់ទីតាំងស្ដុកប្រេងឧកញ៉ា ឡុង ហួ បានសងសំណងទៅកាន់ភាគីជនរងគ្រោះដើម្បីបញ្ចប់រឿង៕