* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាពហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (Video inside)

16-06-2025 13:01

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាពហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងប្រាប់បណ្ដាប្រទេសនានាដែលជាសម្ព័ន្ធមិត្តថា កម្ពុជាមិនសុំអាវុធមកវ៉ៃគ្នានោះឡើយ គឺសុំត្រឹមការគាំទ្រវិធានការច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

សម្ដេចប្រធានព្រឹទ្ធសភា សង្ឃឹមថាប្រទេសលើពិភពលោក កំពុងតែអនុវត្តនូវនយោបាយគោរពច្បាប់អន្តរជាតិ ដែលជៀសវាងនូវការមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំង នឹងគាំទ្រដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយសន្តិភាព តាមរយៈការចរចារទ្វេភាគី និងតាមរយៈយន្តការតុលាការ។

«អ្នកណាក៏ដោយ ដែលគេចវេសពីតុលាការ មានន័យថាខ្លួនមានពិរុទ្ធភាព និយាយតាមត្រង់វិញ គឺមានតែចោរទេដែលវាខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេ»។ នេះជាការសង្កត់ធ្ងន់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា។

សម្ដេច បានលើកជាឧទាហរណ៍ជាក់ស្ដែង ចំពោះប្រទេសក្នុងតំបន់អាស៊ាន ដែលបានជ្រើសយកដំណោះស្រាយល្អបំផុត គឺម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានដឹកដៃគ្នាទៅតុលាការ, ស៊ីងហ្គាពួរ និងម៉ាឡេស៊ី ក៏បានដឹកដៃគ្នាទៅតុលាការ ដែលការដោះស្រាយបែបនេះ គឺជាវិធីដោះស្រាយដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសមួយៗ ជៀសផុតពីគំនាបរបស់មហាជន។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា៖ «រដ្ឋាភិបាលនីមួយៗមិនអាចទៅចង្អុលថាខ្ញុំដកថយ ហើយខ្ញុំប្រគល់ដីនេះឱ្យអ្នកឯង មិនអាចទៅនិយាយអ៊ីចឹងបានទេ ប៉ុន្តែបើតុលាការកាត់ក្ដីមក គឺយើងទទួលការគោរពចំពោះសាលដីកាតុលាការនេះ យើងពន្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនូវចំណុចវាបែបនេះ អ៊ីចឹងយើងត្រូវលះបង់កន្លែងហ្នឹងទៅ បើវៃគ្នាតើសាច់ឈាមត្រូវបាត់បង់អស់ប៉ុន្មាន។ អ៊ីចឹងខ្ញុំគិតថា អំពាវនាវបណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ហើយចង់ឱ្យរកដំណោះស្រាយដោយសន្តិវិធី គាំទ្រទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្ដីនេះទៅកាន់តុលាការអន្តរជាតិ ៨០០គីឡូម៉ែត្រជាង យើងយកតែ៤ចំណុចទៅដោះស្រាយ...»។

ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជាសូមប្រាប់ទៅប្រទេសនានា បើលើកទឹកចិត្តឱ្យមានការវៃគ្នា មិនចាំបាច់នោះទេ ប៉ុន្តែបើលើកទឹកចិត្តឱ្យដោះស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគី និងយន្តការតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ កម្ពុជាស្វាគមន៍។​ កម្ពុជាសង្ឃឹមថា បណ្ដាប្រទេសជាមិត្ត នឹងទទួលយកនូវសំណូមពររបស់កម្ពុជា ព្រោះកម្ពុជាមិនបានទៅសុំអាវុធយុទ្ធភណ្ឌយកមកវៃគ្នានោះទេ យើងសុំឱ្យតែគាំទ្រដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ»។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលគាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ៕