* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅទីក្រុងបាងកក នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣ខែទៀត (Video inside)

26-06-2025 15:52

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានបង្ហាញការសង្ឃឹមថា នៅទីក្រុងបាងកក នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មី យ៉ាងយូរប្រមាណ៣ខែទៀត ដែលជានាយករដ្ឋមន្រ្តី ដែលកែសម្រួលក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃបាន។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជម្លោះផ្ទៃក្នុងរបស់ថៃ បានរាលដាលក្លាយជាជម្លោះព្រំដែនជាមួយកម្ពុជា។ បញ្ហានេះ គឺជាទម្លាប់ធម្មតានោះទេ នៃនយោបាយរបស់ថៃ។ ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកជិតខាងកម្ពុជា គឺមិនមែនសុទ្ធតែមានគំនិតអាក្រក់ជាមួយកម្ពុជានោះទេ គឺមានតិចតួចណាស់ ដែលមានមហិច្ឆតាជ្រុលនិយម បំផ្លាញកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សង្ឃឹមថា នៅទីក្រុងបាងកកនឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ខ្ញុំគិតថាសម្រាប់ខ្ញុំ គឺប្រមាណជា ៣ខែទៅចុះនឹងមាននាយករដ្ឋមន្ត្រីថ្មី ក៏ប៉ុន្តែ បើតាមសភាពការណ៍អាចមិនដល់៣ខែទៀតផង ក៏អាចថាបាន»។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា អតីតនាយកមន្ត្រីដែលចេញពីយោធា មកដឹកនាំប្រទេសថៃ ជិត១០ឆ្នាំ គឺមិនដែលមានបញ្ហាណាមួយជាមួយប្រទេសកម្ពុជានោះឡើយ។ ដូច្នេះ យើងត្រូវចងចាំថា យើងត្រូវដាក់គោលដៅសម្រាប់ដោះស្រាយរយៈពេលវែង ហើយនៅក្នុងស្ថានភាពនេះវិបត្តិតែបង្កប់នូវកាលានុវត្តភាពរបស់វា៕