* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើនាយករដ្ឋមន្ត្រីថៃ ផែថងថាន ជាទង្វើក្បត់ជាតិដែលវាយប្រហារមេទ័ពរបស់ខ្លួន (Video inside)

27-06-2025 12:16

(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកអះអាងដោយចាត់ទុក លោកស្រី ផែ ថងថានស៊ីណាវ៉ាត់ ជាអ្នកប្រព្រឹត្តអំពើក្បត់ជាតិថៃ ព្រោះតែការវាយប្រហារធ្ងន់ៗទៅលើ មេបញ្ជាការយោធភូមិភាគទី២ នៅក្នុងកិច្ចសន្ទនាជាមួយសម្ដេច កាលពីពេលកន្លងទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា នៅខេត្តព្រះវិហារ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា នៅពេលនាយករដ្ឋមន្ដ្រីប្រទេសមួយ សន្ទនាជាមួយអ្នកដទៃដែលជាជនបរទេស ហើយជនបរទេសនោះ គឺជាសម្ដេចដែលមិនមែនជាជាតិសាសន៍ថៃ ដោយវាយប្រហារទៅលើមេទ័ពរបស់ខ្លួន ដើម្បីយកចិត្តបរទេស គឺជាទង្វើក្បត់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីតម្រូវចិត្ត ហ៊ុន សែន លោកជំទាវ (នាយករដ្ឋមន្ដ្រីថៃ) សុខចិត្តជេរមេទាហានខ្លួនឯង។ តើនេះនៅប្រទេសថៃចាត់ទុកយ៉ាងមិចមិនដឹងទេ? តែបើនៅកម្ពុជា គឺទោសក្បត់ជាតិតែម្ដង ឃុបឃិតជាមួយបរទេសជេរមេទាហានខ្លួនឯង [...] ត្រង់ប្រទេសថៃចាត់ទុករឿងបែបនេះ ជារឿងធម្មតាជារឿងរបស់ថៃ ប៉ុន្ដែកម្ពុជាមិនអនុញ្ញាតឲ្យអ្នកបន្ទោសបង្អាប់កម្លាំងប្រដាប់អាវុធខ្លួនឡើយ»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, តាំងពីដើមរហូតមកដល់ពេលនេះ សម្ដេចមិនដែលនិយាយម្ដងណាសោះពាក់ព័ន្ធជាមួយមេបញ្ជាការភូមិភាគទី២របស់ថៃ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ មូលហេតុដែលសម្ដេចមិនដែលនិយាយអំពីមេទ័ពថៃរូបនេះ ដោយសារសម្ដេចយល់អំពីការតាំងចិត្តក្នុងនាមជាមេទ័ពការពារប្រទេស ព្រោះមិនថាមេទ័ពកម្ពុជា ឬមេទ័ពប្រទេសណាឡើង ត្រូវតែមានចរិកមិនអាចឱនបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា តាមរយៈមន្ដ្រីជំនាញការរបស់សម្ដេច ភាគីថៃបានលួចបង្ហើបថា នៅពេលអំណាចនាយករដ្ឋមន្ដ្រីថៃ ផែថងថាន រឹងមាំហើយនោះ មេទ័ពភូមិភាគ២រូបនេះអាចនឹងមានទោសជាប់ពន្ធនាគារថែមទៀតផង។ ដោយឡែក សម្រាប់ខ្លួនសម្ដេចផ្ទាល់វិញ គឺមិនបានប្រមាថ ឬប៉ះពាល់មេទ័ពថៃណាម្នាក់ឡើយ។ ប៉ុន្ដែសម្ដេចងឿងឆ្ងល់ថា ហេតុអ្វីបានជានាយករដ្ឋមន្ដ្រីថៃ ហ៊ានប្រមាថមេទ័ពរបស់ខ្លួនដើម្បីបំពេញចិត្តសម្ដេចទៅវិញ ក្នុងពេលដែលសម្ដេចមិនត្រូវការដឹងរឿងផ្ទៃក្នុងរបស់ថៃបន្ដិចណាឡើយ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ញើសារទៅនាយករដ្ឋមន្ដ្រីថៃប្រើពាក្យថា «លោកជំទាវកុំប្រើពាក្យតាក់ទិច ឬយុទ្ធសាស្ដ្រ» ក្នុងការចរចាជាមួយកម្ពុជាលើបញ្ហាព្រំដែន ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋខ្លួនព្រោះវាមិនអាចទៅរួចឡើយ ចំពោះការប្រព្រឹត្តទង្វើប្រមាថមេទ័ពខ្លួនបែបនេះ។ សម្ដេចបានផ្ដាំទៅនាយករដ្ឋមន្ដ្រីថៃថា «លោកជំទាវស្គាល់ ហ៊ុន សែន តិចពេកហើយ» ដែលយកយុទ្ធសាស្ដ្រនេះបោកបញ្ឆោតសម្ដេចដើម្បីចរចានោះ៕

</p