* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានភាពសមរភូមិមុខតានតឹងដាក់គ្នាខ្លាំង ក្រោយទាហានសៀមឈ្លានពានរុលចូលដីខ្មែរ និងល្បាតខុសតម្រាយផ្លូវចាស់នៅតំបន់ភ្នំខ្មោច, ទាហានកម្ពុជាស្ទើរតែអត់ធ្មត់មិនបាន (Video inside)

04-07-2025 15:36

(ព្រះវិហារ)៖ ក្រោយស្ថានភាពនៅក្រុងបាងកក រៀងស្រាលបន្តិច ស្រាប់តែទាហានថៃ នៅតាមសមរភូមិជួរមុខ ចាប់ផ្តើមបង្កើនភាពតានតឹងឡើងវិញជាមួយកងទ័ពកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានសៀមឈុតខ្មៅមួយក្រុម ចេះតែចង់បង្កបញ្ហាជាមួយទាហានកម្ពុជារបស់យើង នៅសមរភូមិជួរមុខភ្នំខ្មោច។

តាមការវាយតម្លៃរបស់ទាហានកម្ពុជានៅជួរមុខ បានឲ្យដឹងថា ទាហានសៀមឈ្លានពាន ចេះតែចង់រុលចូលដីខ្មែរ និងដើរល្បាតខុសតម្រាយផ្លូវចាស់ ព្រោះតែចង់ឲ្យទាហានដ៏អង់អាចរបស់ខ្មែរខឹង និងអត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។ ក្នុងនោះ ទាហានជួរមុខម្នាក់ ស្ទើរតែអត់ធ្មត់បម្រុងផ្ទុះអាវុធទៅក្រុមទាហានឈ្លានពានថៃ ប៉ុន្ដែត្រូវបានមិត្តរួមអាវុធឃាត់ឲ្យស្ងប់ចិត្ត បញ្ចៀសការផ្ទុះអាវុធ។

លោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរងកងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលស្ពានអាវុធធន់ធ្ងន់ប្រភេទ B40 បានស្រែកគំរាមចង់ផ្ទុះអាវុធ សំដៅក្រុមទាហានថៃ ដោយសារខឹងជាមួយចរិកប្រហើន ចង់ឈ្លានពានរបស់កម្ពុជាមិនឈប់មិនឈរ។

សម្រាប់កងទ័ពនៅជួរមុខរបស់កម្ពុជា ដែលមានវិន័យយ៉ាងម៉ឺងម៉ាត់ និងស្តាប់បទបញ្ជាត្រឹមត្រូវ គឺមិនអាចចូលការបញ្ឆោតរបស់ទាហានសៀមនោះឡើយ តែបើសិនសត្រូវឈ្លានពានទាំងនេះ នៅតែចូលឈ្លានពាន ហើយបាញ់ប្រហារមកលើកងទ័ពយើងនោះ គឺដាច់ការឆ្លើយតប និងវាយលុកត្រូវតែធ្វើភ្លាមៗតែម្តង មិនទុកនោះឡើយ។

កាលពីប៉ុន្មានថ្ងៃមុននៅសមរភូមិមុំ៣ ដែលទាហានទាំង២ ត្រូវជួបគ្នា៣ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែពួកគេចង់បង្ករឿង ស្រាប់តែល្បាតខុសផ្លូវ ហើយត្រូវទាហានកម្ពុជា រុញឲ្យត្រឡប់ទៅវិញ និងដើរល្បាតតាមការផ្លូវចាស់ដែលធ្លាប់ធ្វើរួមគ្នា។

តាមរយៈវីដេអូ និងរូបភាពដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, ពេលតឹងសម្តីដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច កងទ័ពកម្ពុជា គ្មានការខ្លាចញញើតជាមួយទាហានសៀមនោះឡើយ ហើយបង្ហាញពីភាពអង់អាចក្លាហាន ដោយដេញពួកគេឲ្យត្រឡប់ថយក្រោយ ពេលរុលចូលខុសតម្រាយផ្លូវល្បាត៕